ជាតិ
មនុស្ស ៨​នាក់ រងរបួស​ស្រាល ដោយសារ​ការបាញ់​កាំជ្រួច​នៅ​ខេត្ត​កែប​
01, Jan 2018 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​កែប ៖ ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ បាន​រងរបួស​ស្រាល ដោយសារ​ឧប្បទ្ទវហេតុ​ឆេះ​កាំជ្រួច ដែល​អាជ្ញាធរ​គ្រោង​បាញ់​ឡើងលើ​អាកាស សម្រាប់​អបអរ​ឆ្នាំ​២០១៨ កាលពី​យប់​ថ្ងៃទី​៣១ ធ្នូ នៅ​ឆ្នេរសមុទ្រ ខេត្ត​កែប​។​



​ប៉ុន្តែ​អ្នករបួស​ទាំងនោះ បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​លាង​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប ។ ករណីនេះ​ឧប្បទ្ទវ​ហេតុនេះ អាជ្ញាធរ​បាន​ប្រើប្រាស់​ឡានទឹក​៣​គ្រឿង ដើម្បី​ពន្លត់​រលត់​ភ្លើង​។​

​បើតាម​អាជ្ញាធរខេត្ត ពិធី​ឆ្លង​ឆ្នាំ​ថ្មី​២០១៨ នៅ​ឆ្នេរកែប មាន​ប្រជាជន​មកពី​គ្រប់ទិសទី​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕


Tag:
 កាំជ្រួច​
© រក្សាសិទ្ធិដោយ thmeythmey.com