បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​

ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សុវត្តិភាព ចរាចរណ៍
បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​
01, Jan 2018 , 8:19 pm         6976
រូបភាព
​ភ្នំពេញ​៖ តើ​ហេតុអ្វី​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​រញ៉េរញ៉ៃ​ដូចនេះ​? ជា​សំណួរ​ផ្តើម​របស់​នាយ យ៉ាន ជាមួយ​អ្នកនាង ប៊ុន ស៊ីណា អគ្គនាយក​ក្រុមហ៊ុន Go Safety ដែលជា​ក្រុមហ៊ុន​ផលិត​ស្លាក​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍​នៅលើ​ដងផ្លូវ​។  បើតាម អ្នកនាង ស៊ីណា មាន​កត្តា​ជាច្រើន ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ក្នុងនោះ​មាន​ចំនួន​ផ្លូវ​នៅ​កម្ពុជា​ដែល​នៅមាន​តិច​នៅឡើយ កត្តា​យានជំនិះ បើកបរ​ដោយបាន​ប្រើ​គ្រឿង​ស្រវឹង កង្វះ​ចំណេះដឹង​ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍   មិន​ខ្លាច ឬ​មិន​ខ្វល់​គ្រោះថ្នាក់ មិនចេះ​ទទួលខុសត្រូវ ឬ​មិន​យល់​អំពី​ទំនួល​ខុសត្រូវ និង​មិន​ផ្ដល់​តម្លៃ​ទៅលើ​ជីវិត​ខ្លួនឯង និង​អ្នកដទៃ​ជាដើម​។​



​កត្តា​ផ្សេងទៀត គឺ​បណ្តាលមកពី​បុគ្គល​តែម្តង​។ អ្នក​ដែល​មិនចេះ​ច្បាប់ ហើយ​បំពាន​ច្បាប់​ចរាចរណ៍​ជា​រឿង​មួយ ប៉ុន្តែ​រឿង​ធ្ងន់​ជាង​នេះ គឺ​អ្នក​ដែល​យល់ដឹង​ពី​ច្បាប់​ចរាចរ​ណ៍ហើយ តែ​បាន​បំពាន​ច្បាប់​នេះ​។ សម្រាប់ អ្នកនាង ស៊ីណា ដើម្បី​ឲ្យ​មាន​ភាព​ទទួលខុសត្រូវ និង​គិត​ប្រយោជន៍​រួម​ទាក់ទង​នឹង​បញ្ហា​ចរាចរណ៍ អាជ្ញាធរ​គួរ​រឹតបន្តឹង​ការពិន័យ​ឲ្យ​ម៉ឹងម៉ាត់ និង​បន្ត​បញ្ជ្រាប​ការអប់រំ​។ ទន្ទឹមនឹងនេះ ក្រសួង​អប់រំ​គួរ​បញ្ចូល​បញ្ហា​ចរាចរណ៍​ទៅក្នុង​កម្មវិធីសិក្សា ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​។​

​សូម​ស្តាប់​បទ​សម្ភាស​រវាង នាយ យ៉ាន និង​អ្នកនាង ប៊ុន ស៊ីណា អគ្គនាយក​ក្រុមហ៊ុន Go Safety ដូចតទៅ​៖









Tag:
 ចរាចរណ៍​
  ​ប៊ុន ស៊ីណា​
 ​ គ្រោះថ្នាក់​
© រក្សាសិទ្ធិដោយ thmeythmey.com