ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ជិត ១០​ម៉ឺន​តោន​
02, Jan 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ សម្រេចបាន ៦៣,៥ ម៉ឺន​តោន កើនឡើង ១៧,៣​ភាគរយ ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​



​ទីផ្សារ​ទិញ​អង្ករ​កម្ពុជា​ធំជាងគេ គឺ​សហភាព​អឺរ៉ុប ក្នុង​ចំនួន​ជាង ២៧​ម៉ឺន​តោន តាម​ពីក្រោយ​ដោយ​ទីផ្សារ​ចិន ២០​ម៉ឺន​តោន​។ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ប្រសើរ​ជាង​ឆ្នាំមុនៗ ខណៈដែល​កម្ពុជា​ទទួល​បានការ​ដំឡើង​កូតា​ទ្វេដង រហូតដល់ ២០​ម៉ឺន​តោន​ពី​ប្រទេស​ចិន កាលពី​ឆ្នាំមុន​។

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​មុននេះ រដ្ឋាភិបាល​បានផ្ដល់​ឥណទាន​ប្រមាណ ៣០​លាន​ដុល្លារ​ដល់​វិស័យ​ឯកជន ដើម្បី​ប្រតិបត្តិការ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត ចំនួន​៤​កន្លែង​។ អ្នក​ក្នុង​វិស័យនេះ​បាន​មើលឃើញថា ការបង្កើត​ឃ្លាំង​ស្តុក​ទាំងនេះ នឹង​ជួយ​បាន​មួយផ្នែក​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ក៏បាន​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស ៥០​លាន​ដុល្លារ​សម្រាប់​ផ្ដល់​ឥណទាន​ប្រមូល​ទិញស្រូវ​ពី​កសិករ​ផងដែរ​៕


Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com