ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
តាម​កាមេរ៉ា​សុវត្ថិភាព និង​ឃើញ​ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់ សម្តេច ហ៊ុន សែន ព្រមាន​ដក​អភិបាលខណ្ឌ​ដូនពេញ​
03, Jan 2018 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​អភិបាលខណ្ឌ​ដូនពេញ​លោក សុខ ពេញ​វុ​ធ ដោយសារ​បញ្ហា​ចរាចរណ៍ នៅក្បែរ​ផ្ទះ​សម្ដេច​។ សម្ដេច ហ៊ុន សែន បាន​និយាយថា បញ្ហា​ចរាចរណ៍​នៅ​ម្ដុំ​វិមានឯករាជ្យ គ្មាន​សណ្ដាប់ធ្នាប់​សោះឡើយ ។ អ្វីដែល​សម្ដេច ហ៊ុន សែន បានឃើញ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ជុំវិញ​ផ្ទះ​សម្ដេច​នោះ គឺ​ការបើកបរ​ដោយ​គ្មាន​ការគោរព​ច្បាប់​ចរាចរណ៍ ជិះ​បញ្ច្រស​ទិស​គ្នា គ្មាន​ពាក់មួក​សុវត្ថិភាព​ជាដើម​។



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​ទួល​សង្កែ នៅ​ថ្ងៃទី​៣ មករា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​រំ​ឮ​ក​ពី​បញ្ហា​ដែល​សម្ដេច បានឃើញ​ផ្ទាល់​កាលពី​ថ្ងៃទី​១ មករា​នោះ គឺមាន​នារី​ម្នាក់​បើកបរ​គ្មាន​គោរព​ច្បាប់​ចរាចរ​ណ៍ហើយ ថែមទាំង​មិន​គោរព​សមត្ថកិច្ច​ផង ដោយ​អាង​អ្នកមានអំណាច​ការពារ​ពីក្រោយ​។ តាមរយៈ​រូបភាព​បែបនេះ សម្ដេច ហ៊ុន សែន ក៏​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែងរក​អ្នកការពារ​ពីក្រោយ​នោះ ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ ពោល​បើ​មាន​តំណែង​ជា​មន្ត្រី​ឋានន្តរសក្តិ​ផ្កាយ គឺ​ត្រូវ​ដកតំណែង​វិញ​។​

​ត្រង់ចំណុច​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​សម្ដី​ថា ត្រឹម​អភិបាលខណ្ឌ និង​អភិបាលរង​ខេត្ត ប្រើពេល​ត្រឹមតែ​៥​នាទី​ទេ គឺអាច​ដកចេញ​ពី​តំណែង​បាន​ហើយ បើ​មិនអាច​ដក​ស្រាយ​បញ្ហា​ក្នុង​តំបន់​ខ្លួន​បាន​៕
សូមស្ដាប់សំឡេង៖



Tag:
 ហ៊ុន សែន​
 ​ សុខ ពេញ​វុ​ធ​
 ​ ខណ្ឌដូនពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com