កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ Kevin នៃ​ក្លិប Preston ត្រូវ​ឆ្នោតជាតិ​ជាង​១​លាន​ដុល្លារ​
03, Jan 2018 , 7:39 pm        
រូបភាព
Kevin O'Connor ខ្សែការពារ​របស់​ក្រុម Preston North End ឈ្នះឆ្នោត​មហា​រង្វាន់​ធំ​នៃ​ឆ្នោតជាតិ​របស់​ប្រទេស​អៀរ​ឡង់​ប្រចាំឆ្នាំ​ថ្មី ២០១៨​ជា​ទឹកប្រាក់ ១​លាន​អឺរ៉ូ ប្រហែល ១​លាន​២​សែន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន IrishTime​។​



​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ក្រោម​អាយុរ​២១​ឆ្នាំ រូបនេះ ទទួលបាន​សំបុត្រ​ឆ្នោត​មហាសេដ្ឋី​ពី​ពូ និង​ជា​ឪពុកក្មេក​របស់គេ​ដែល​ទិញ​ពី​ក្នុង​ផ្សារ​ទំនើប​ក្នុងស្រុក​មួយកន្លែង​ឈ្មោះថា Castlebridge ស្ថិតក្នុង​រដ្ឋធានី Wexford ប្រទេស​អៀរ​ឡង់​កាលពី​ថ្ងៃទី ១៤ ខែធ្នូ​ឆ្នាំ​២០១៧ ។ លទ្ធផល​ឆ្នោត​ត្រូវបាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ២ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​ឆ្នោតជាតិ​ក្នុង​ទីក្រុង​ឌុយ​ប្លាំ​ង​។​



​បន្ទាប់ពី​ទទួលបាន​រង្វាន់​ធំ​ចំនួន ១​លាន​អឺរ៉ូ​នេះ ខ្សែការពារ វ័យ​២២​ឆ្នាំ ដែល​បាន​ផ្លាស់​ពី Cork City មក​ចូលរួម​ក្រុម Preston North End ក្នុង​ក្របខណ្ឌ Championship កាលពី​ខែកក្កដា​កន្លងទៅ បាន​និយាយថា​លោក​មិនទាន់មាន​ផែនការ​ណាមួយ​លើទឹក​ប្រាក់​ដែល​ឈ្នះ​នេះ​ទេ ដោយ​ផ្តោត​តែ​លើ​ការប្រកួត និង​ជួយ​ក្រុម​ឲ្យ​បាន​ឡើងទៅ​លី​ក​កំពូល​ប៉ុណ្ណោះ​៕




Tag:
 បាល់ទាត់​
  ឈ្នះឆ្នោត​
  Kevin O\'Connor
  Preston North End
© រក្សាសិទ្ធិដោយ thmeythmey.com