ជាតិ
រថយន្ត
លោក នេ​ត សាវឿន បញ្ជា​ឲ្យ​ឃាត់​ម៉ូតូ​ទុក​រហូត​ទាល់តែ​ម្ចាស់​រកបាន​មួកសុវត្ថិភាព​ពាក់​
04, Jan 2018 , 2:46 pm        
រូបភាព
លោក នេត សាវឿន អគ្គ​ស្នងការនគរបាល​ជាតិដឹកនាំកិច្ច​ប្រជុំ
លោក នេត សាវឿន អគ្គ​ស្នងការនគរបាល​ជាតិដឹកនាំកិច្ច​ប្រជុំ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រាន់តែ​ផុត​ឆ្នាំ​ចាស់ ឈាន​ចូលឆ្នាំថ្មី​ភ្លាម អគ្គស្នងការ​នគរបាល​ជាតិ ក៏​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោយពី​ទិន្ន័យ​បង្ហាញថា អត្រា​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ច​រា​ចា​រណ៍ ក្នុង​ឆ្នាំ​២0១៧  មានការ​កើនឡើង ហើយ​ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនោះ គឺ​មិនបាន​ពាក់មួក​សុវត្ថិភាព​។



​នៅក្នុង​កិច្ចប្រជុំ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ចេញ​នូវ​វិធានការ​ក្តៅ ដោយ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ឃាត់​អ្នកជិះ​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​នោះ ទៅរក​មួកសុវត្ថិភាព មក​ពាក់​ជាមុនសិន មុននឹង​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើដំណើរ លើ​ដងផ្លូវ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​មាន​តួនាទី​ជា​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​យក​បញ្ជា​ខាងលើ​របស់លោក នេ​ត សាវឿន មក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ ហើយ​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP )​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន​១,៧៨០​នាក់ ហើយ​អ្នករបួស​មាន​ចំនួន​៥,៥៣៩​នាក់​។ តាម​ប្រភព​ដដែល សមត្ថកិច្ច បាន​ផាកពិន័យ​បទល្មើស​ចរាចរណ៍ បាន​ប្រាក់​ជិត​១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។​

Tag:
 ចរាចរណ៍​
  មួកសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com