ជាតិ
ពិព័រណ៍​គ្រឿងអលង្ការ​ខ្មែរ​សម័យបុរាណ​ធ្វើ​ពី​មាស និង​ប្រា​ក់នៅ​សារមន្ទីរ​ជាតិ​
04, Jan 2018 , 4:27 pm        
រូបភាព
​គ្រឿងអលង្ការ​ធ្វើ​ពី​មាស និង​ប្រាក់​ក្នុងសម័យ​អង្គរ ដែល​ទើប​ទទួលបាន​ពី​ប្រទេស​អង់គ្លេស​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​ដាក់តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ សម្រាប់​សាធារណជន​ទស្សនា​ពីថ្ងៃ​ទី​៤ ខែមករា ដល់​ថ្ងៃទី​៣ ខែកុម្ភៈ នៅក្នុង​សារមន្ទីរ​ជាតិ​។​



​គ្រឿងអលង្ការ​ធ្វើ​ពី​មាស​សម័យអង្គរ ដែលភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art ​នៅប្រទេស​អង់គ្លេស បានផ្ដល់​ដល់​កម្ពុ​ជានា​ពេលកន្លងមក ពេលនេះ​បានដាក់​តាំងពិព័រណ៍​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ​ហើយ​។ គ្រឿងអលង្ការ​លម្អ​លើ​រូបចម្លាក់​ទាំងនោះ មាន មកុដ​មាស ខ្សែ​កមាស ក្រវិល​មាស ស្នាប់ដៃ​មាស និង​មាន​មួយចំនួនទៀត​។ ក្រៅពីនោះ​ក៏មាន​តាំងពិព័រណ៍​គ្រឿងអលង្ការ​ធ្វើ​ពី​ប្រាក់ និង​ស្ពាន់​ជាច្រើន​ទៀតផង​ដែរ​។​



​ក្រោយ​ការតាំងពិព័រណ៍​រយៈពេល​មួយខែ សារមន្ទីរ​នឹង​យក​គ្រឿងអលង្ការ​ទាំងនោះ​ទៅ​ថ្លឹង​ទម្ងន់ វាស់វែង ដាក់​តាម​ប្រភេទ​នៃ​គ្រឿងអលង្ការ និង​ចុះបញ្ជី​សារពើពន្ធ​។ បន្ទាប់ពី​រៀបចំ​រួចរាល់​ខាង​សារមន្ទីរ​ នឹង​ធ្វើ​ពិធី​ប្រគល់ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ម្ដងទៀត ដើម្បី​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​បំផុត​។​
អត្ថបទទាក់ទង

 ​សូមរំឮកថា កម្ពុជា​បានស្នើសុំ​វត្ថុ​បុរាណ​ទាំងនេះ ​ពី​ខាង​ភ្នាក់ងារ​លក់វត្ថុបុរាណ​ក្នុងប្រទេស​អង់គ្លេស​ អស់​រយៈពេល​មួយឆ្នាំ គឺ​ពី​ខែវិច្ឆិកា​២០១៦ ដល់​ខែមេសា​២០១៧​ ទើប​ទទួលបាន​គ្រឿងអលង្ការ​ទាំងនោះ​មកវិញ​។ កន្លងមក​កម្ពុជា ​ធ្លាប់​បានទទួល​គ្រឿងអលង្ការ​មាស ​និង​សម្រិត​ប្រមាណ​៥​ដង​រួចមក​ហើយ ពី​ប្រទេស​ផ្សេងៗ សរុប​រាប់រយ​គ្រឿង​៕


























































Tag:
 គ្រឿងអលង្ការ​មាសនិង​ប្រាក់​
  សម័យបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com