កីឡាអន្តរជាតិ
អន្តរជាតិ
Salah ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​
05, Jan 2018 , 3:02 pm        
រូបភាព
Salah ​ជាប់ជាកីឡា​ករល្អបំផុត​ប្រចាំទ្វីបអាហ្វ្រិក​។ រូបថត AFP
Salah ​ជាប់ជាកីឡា​ករល្អបំផុត​ប្រចាំទ្វីបអាហ្វ្រិក​។ រូបថត AFP
Mohamed Salah ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៧ (African Player of the Year 2017) បន្ទាប់ពី​នាំមុខ​សំឡេងឆ្នោត​មិត្ត​រួម​ក្រុម Sadio Mane និង Pierre-Emerick Aubameyang របស់ Borussia Dortmund​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប វ័យ​២៤​ឆ្នាំ​រូបនេះ​រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​ហើយ​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ និង​ជួយ​ក្រុម​ជម្រើសជាតិ​ឈានទៅ​ព្រឹត្តិការណ៍ World Cup លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​។​

​ដោយសារ​សមិទ្ធផល​ទាំងនេះហើយ​ទើប Salah ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក បោះឆ្នោត​គាំទ្រ​ឲ្យ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ដោយ​ប្រជែង​ឈ្នះ​សំឡេងឆ្នោត​នាំមុខ​ខ្សែបម្រើ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Sadio Mane ដែល​បាន​ចំណាត់ថ្នាក់​លេខ​២ និង​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ហ្គា​បុ​ង Pierre-Emerick Aubameyang ទទួលបាន​លេខ​៣ ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្គា​ណា​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែមករា​។​

​អតីត​សមាជិក​ក្រុម Roma ដែល​ត្រូវបាន​លោក Jurgen Klopp នាំចូល​មកកាន់​ទឹកដី Anfield នៅ​ដើមរដូវ​កាល​នេះ គឺជា​កីឡាករ​អេ​ហ្ស៊ី​ប​ទី​២​ដែល​អាច​ឈ្នះ​ពានរង្វាន់ African Footballer of the Year បន្ទាប់ពី​លោក Mahmoud Al Khatib ដែល​ធ្វើបាន​នៅ​ឆ្នាំ​១៩៨៦៕


Tag:
 បាល់ទាត់​
  African Player of the Year
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com