ជាតិ
រថយន្ត
សេដ្ឋកិច្ច
ក្រសួង​សាធារណការ គ្រោង​ដាក់​ឲ្យ​ដំណើរការ​កាណូត​តាក់ស៊ី​នៅ​ភ្នំពេញ មុន​ចូលឆ្នាំ​ខ្មែរ​
06, Jan 2018 , 8:19 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន គ្រោង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាណូត​តាក់ស៊ី នៅ​ភ្នំពេញ មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ផ្លូវគោក​។​

​គម្រោង​កាណូត​តាក់ស៊ី​នេះ ជា​ការតភ្ជាប់​ភាគ​ខាង​ត្បួ​ង និង​ខាងជើង​រាជធានី​ភ្នំពេញ តាមផ្លូវ​ទឹក​។ កាណូត​ដឹក​អ្នកដំណើរ​នេះ នឹង​រត់​ពី​ព្រែក​ព្នៅ មក​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​ចំណត​កាណូត​ចំនួន ១៥​ទីតាំង​ក្នុង​បន្ទាត់​ចរាចរ​របស់​កាណូត​ក្នុង​គម្រោង​នេះ​។​
 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រមាន​ប្រសាសន៍​នាពេល​ថ្មីៗ​នេះ​ថា ក្រសួង​បាន​ជំរុញ​ក្រុមហ៊ុន​រដ្ឋ​កំពង់ផែ​ភ្នំពេញ (PPAP)  ឲ្យ​ព​ន្លឿ​ន​គម្រោង​នេះ ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ការងារ​របស់​រដ្ឋាភិបាល​ក្នុងការ​សម្រួល​ចរាចរណ៍ និង​បង្កើត​ជម្រើស​កាន់តែច្រើន​ដល់​ពលរដ្ឋ​។​
 
​បើតាម លោក វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ត្រូវ​បាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៣​ខែមករា គម្រោង​នេះ​ត្រូវបាន​រំពឹងថា​នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨ ៕

Tag:
 កាណូត​
© រក្សាសិទ្ធិដោយ thmeythmey.com