បទយកការណ៍ / បទសម្ភាសន៍
ពេល​ឃើញ​ប្រាសាទខ្មែរ​ដំបូង​ជនជាតិ​ជប៉ុន​អ្នកគ្រូ ហ៊ី​ហ្វូ​មី ចាត់ទុក​ដូច «​ភ្នំ​ថ្ម​»
08, Jan 2018 , 8:59 am        
រូបភាព
សៀមរាប​៖ ដោយសារ​មិន​យល់​ពី​ប្រវត្តិ វប្បធម៌ អារ្យធម៌ ជនជាតិ​ជប៉ុន និង​ជា​គ្រូបង្រៀន អ្នកគ្រូ ហ៊ី​ហ្វី​មី បានចាត់ទុក​ប្រាសាទអង្គរវត្ត បាយ័ន ដូចជា​ភ្នំ​ថ្ម និង​គ្មាន​តម្លៃ​ទាល់តែសោះ ពេល​ឃើញ​ដំបូង​អំឡុងពេល​អ្នកគ្រូ​មកដល់​ខេត្តសៀមរាប​ដំបូង ក្នុង​ឆ្នាំ​១៩៩៥​។ តែ​ការគិត​របស់​អ្នកគ្រូ​បាន​ផ្លាស់ប្តូរ ក្រោយ​អ្នកគ្រូ​បាន​ស្គាល់​អ្នកជំនាញ និង​បាន​អាន​សៀវភៅ ក្រោយមក​អ្នកគ្រូ​យល់ថា ប្រាសាទ និង​រូបចម្លាក់​នានា ពិតជា​អស្ចារ្យ​ណាស់​។

 
​អ្នកគ្រូ ហ៊ី​ហ្វូ​មី ចាត់ទុក​ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ថា​វា​សំខាន់ ក្នុង​ការឱ្យ​ទេសចរណ៍​យល់​ពី​អារ្យធម៌ ឬ​ប្រវត្តិ​អ្វីមួយ​។ ដោយសារ​ការគិត​ដូច្នេះហើយ ទើប​អ្នកគ្រូ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍​ឡើង ហើយ​អាច​ចាត់ទុកថា អ្នកគ្រូ​ជាម​នុស្ស​ដំបូង​គេ​ដែល​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ដល់​មគ្គុទ្ទេសក៍​ខ្មែរ​និយាយ​ភាសា​ជប៉ុន នៅ​ខេត្តសៀមរាប​។ ក្នុង​ការងារ​នេះដែរ អ្នកគ្រូ​បាន​សរសេរ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ​ក្បាល​ជា​ភាសា​ជប៉ុន​ផងដែរ​៕
 
​សូម​ស្តាប់​សំឡេង​អ្នកគ្រូ ហ៊ី​ហ្វូ​មី​








 
 
 

Tag:
 ហ៊ី​ហ្វូ​មី​
  ជនជាតិ​ជប៉ុន​និយាយ​ខ្មែ
© រក្សាសិទ្ធិដោយ thmeythmey.com