ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
សេដ្ឋកិច្ច
របរបិទស្ទីកឃឺ និងអ៊ុតម៉ូតូ-ឡាន រកចំណូលបានគួរសម ឯការប្រកួតប្រជែងក៏ខ្លាំង
08, Jan 2018 ,
8:59 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ អ្នកប្រកបរបរអ៊ុតស្កុត ម៉ូតូឡាន បិទស្ទីកឃឺ និងតែមលើយានយន្តគ្រប់ប្រភេទ មានច្រើនណាស់ នៅរាជធានីភ្នំពេញ។ ការបិទស្កុត ម៉ូតូឡាន បិទស្ទីកឃឺ និងតែមលើយានយន្ត គឺដើម្បីថែរក្សាកុំឲ្យយានយន្តកុំឲ្យខូច ឬរបកថ្នាំ នៅពេលរងនូវការប៉ះទង្គិចស្រាល ការពារកំដៅថ្ងៃ និងបង្កើនសោភ័ណភាពមួយកម្រិតដែរ។ ដោយសាររបរនេះ ងាយស្រួលរកប្រាក់ចំណូល ធ្វើឲ្យអ្នកដែលធ្វើការងារនេះក៏ច្រើន និងការប្រកួតប្រជែងក៏ខ្លាំង ដែលទាមទារឲ្យអ្នកប្រកបរបរនេះ បង្កើនកម្រិតគុណភាព និងស្នាដៃរបស់ខ្លួន ដើម្បីរក្សាអតិថិជន។
លោក មាស ឧត្តម ជាម្ចាស់នៃអាជីវកម្មគ្រួសារ អ៊ុត បិទស្កុត ស្ទីកឃឺ តែម ម៉ូតូឡាន នៅម្តុំផ្សារទូលទំពូង រាជធានីភ្នំពេញ។ តាមបុរសវ័យ៣២ឆ្នាំ រូបនេះ ការបិទស្កុតនេះ ជួយការពារម៉ូតូ ឬរថយន្តមិនឲ្យឆ្កូតពេលប៉ះទង្គិចស្រាលនឹងវត្ថុរឹង មិនធ្វើឲ្យថ្នាំម៉ូតូ ឬឡានរបក មិនងាយចាស់ និងអាចការពារកំដៅថ្ងៃបានទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើឲ្យម៉ូតូ ឬរថយន្តនោះកាន់តែមានសោភ័ណភាព និងទាក់ទាញដែរ។ ប៉ុន្តែស្កុតនេះ ត្រូវបកចេញក្នុងអំឡុងរយៈពេលពី១ ឬ២ឆ្នាំ សម្រាប់ម៉ូតូ ដើម្បីកុំឲ្យរបកថ្នាំ ខណៈរថយន្តអាចបិទទុកលើសរយៈពេលនេះ។ លោក មាស ឧត្តម ពន្យល់ដូច្នេះថា៖« កាលណាទុកយូរ បណ្ដាលឲ្យស្អិតជាប់ ហើយពិបាកនឹងបកចេញ អាចនឹងដោយថ្នាំខូច។ បើឡាន អាចបិទរយៈពេលយូរបានមិនមានប៉ះពាល់ដូចទៅនឹងម៉ូតូឡើយ»។
ចំពោះតម្លៃបិទស្កុត ឬតែម គឺអាស្រ័យទៅតាមប្រភេទ និងទំហំរបស់យានយន្ត។ ចំពោះម៉ូតូប្រភេទតូចៗ តម្លៃប្រមាណ១០ ដុល្លារ ម៉ូតូធំ ចាប់ពី១៨ ទៅ២០ដុល្លារ ចំណែកឡានវិញតម្លៃពី ៩០ ទៅ១០០ដុល្លារ។ បើតាមបុរសវ័យ៣២ឆ្នាំរូបនេះ ក្នុង១ថ្ងៃ កន្លែងលោក អាចមានអតិថិជនចូលមកពី៤ ឬ៦នាក់មកបិទស្តុត ឬតែម។ ដ្បិតរកចំណូលបានគួរសម និងអាចផ្គត់ផ្គង់ប្អូនរៀននៅមហាវិទ្យាល័យមែន ប៉ុន្តែក៏មានការប្រកួតប្រជែងច្រើនដែរ ពីព្រោះអ្នកប្រកបរបរនេះមានច្រើន ដូច្នេះ លោក មាស ឧត្តម ត្រូវតែពង្រឹងស្នាដៃរបស់ខ្លួនឲ្យល្អ ដើម្បីរក្សាអតិថិជនដែលតែងចង់បានម៉ូដស្អាតៗសម្រាប់យានយន្តរបស់ពួកគេនោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ៊ុតម៉ូតូឡាន
មាស ឧត្តម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម