ជាតិ
សេដ្ឋកិច្ច
ឥណទានក្នុងវិស័យធនាគារកើន ១៦,៨ភាគរយ ខណៈមីក្រូហិរញ្ញវត្ថុកើន ២៥,៥ភាគរយ
× ភ្នំពេញ៖ ការផ្ដល់ឥណទានក្នុងវិស័យធនាគារក្នុងឆ្នាំ២០១៧ មានទំហំ ៦៥ ពាន់ពាន់លានរៀល (ប្រហែលជាង ១៦ពាន់លានដុល្លារ) បានកើនឡើង ១៦,៨ភាគរយ ខណៈការបញ្ចេញឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានទឹកប្រាក់ ១៥,៩ពាន់ពាន់លានរៀល (ប្រហែល ៣,៩ពាន់លានដុល្លារ) កើនឡើងប្រមាណ ២៥,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍ខាងលើបង្ហាញថា ទំហំឥណទានរបស់វិស័យធនាគារ ត្រូវបានបែងចែកទៅផ្នែកអាជីវកម្មជួញដូររាយ ១៧,៦ភាគរយ, ការជួញដូរដុំ ១២,៤ភាគរយ, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១០,៣ភាគរយ, សំណង់ ៩,៥ភាគរយ, កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ៩,២ភាគរយ។
រីឯឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានផ្ដល់ដល់អតិថិជនចំនួន ១,៧៥លាននាក់ ដោយបានបែងចែកទៅក្នុងវិស័យផ្សេងៗ ដូចជា វិស័យកសិកម្ម ២៦,៩ភាគរយ, វិស័យអាជីវកម្ម ១៨,៦ភាគរយ, សេវាកម្ម ១០,៣ភាគរយ, ដឹកជញ្ជូន ៤,៥ភាគរយ និងការប្រើប្រាស់មិនសម្រាប់អាជីវកម្មចំនួន ៣៣,២ភាគរយ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com