ជាតិ
វីដេអូ
«អណ្ដើកហ្លួង» សត្វល្មូនតំណាងកម្ពុជា ដែលជិតផុតពូជ
× អណ្ដើកហ្លួង ឬ អណ្ដើកសរសៃ (Royal Turtle) ជាអណ្ដើកមួយប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើសាកលលោក។ អណ្ដើកហ្លួង មានវត្តមាននៅតែក្នុងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ ហើយចំនួនរបស់ពួកវានៅលើសាកលលោកមានតិចជាង ៥០០ក្បាលប៉ុណ្ណោះ ក្នុងនោះ ប្រទេសកម្ពុជាអាចមានចំនួនប្រមាណជាង ២០០ក្បាល។
មូលហេតុនៃការដាក់ឈ្មោះថា អណ្ដើកហ្លួង ពីព្រោះកាលពីសម័យមុន មានតែគ្រួសាររាជ្យវង្សប៉ុណ្ណោះ ដែលអាចសោយពងរបស់វាបាន។ នៅកម្ពុជា អណ្ដើកហ្លួងមានតែក្នុងតំបន់ព្រែកស្រែអំបិលតែមួយគត់ ដែលជាទីជម្រកធម្មជាតិរបស់វា។
អណ្ដើកហ្លួង ឬ អណ្ដើកសរសៃ ត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មូនតំណាងប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យនស/រកត/០៣០៥/១៤៩/ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។
សូមអញ្ជើញទស្សនាវីដេអូខ្លីដូចតទៅ៖
Tag:
អណ្ដើកហ្លួង
អណ្ដើកសរសៃ
Royal Turtle
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com