កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​៖ Kane នៅ​លេខ​រៀង​ទី​៣ បន្ទាប់ពី Neymar និង Messi
09, Jan 2018 , 7:19 pm        
រូបភាព
Harry Kane ស្ថិតនៅចំណាត់​ថ្នាក់​ទីបី​ក្នុងចំណោម​កីឡាករ​ដែលមាន​តម្លៃខ្លួន​ខ្ពស់​ជាងគេ​លើលោក។ រូបថត AFP
Harry Kane ស្ថិតនៅចំណាត់​ថ្នាក់​ទីបី​ក្នុងចំណោម​កីឡាករ​ដែលមាន​តម្លៃខ្លួន​ខ្ពស់​ជាងគេ​លើលោក។ រូបថត AFP
Harry Kane ខ្សែប្រយុទ្ធ​របស់​ក្រុម Tottenham Hotspur ជា​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​បំផុត​ទី​៣ លើ​លោក​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​របស់ CIES ។​



​តួលេខ​ដែល​ចេញផ្សាយ​ដោយ​អ្នក​អង្កេត​ការណ៍​កីឡាបាល់ទាត់ CIES បាន​បង្ហាញថា Harry Kane មានតម្លៃ​ខ្លួន ១៧២.៦៥ លាន​ផោន ប្រហែល ២៣៤​លាន​ដុល្លារ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ តាម​ពីក្រោយ​កីឡាករ​ថ្លៃ​បំផុត​លើ​លោក Neymar ខ្សែប្រយុទ្ធ​របស់ Paris St Germain ដែលមាន​តម្លៃ ២១៣​លាន​ផោន ប្រហែល ២៨៩​លាន​ដុល្លារ និង​លេខ​២ Lionel Messi របស់ Barcelona មានតម្លៃ ២០២​លាន​ផោន ប្រហែល ២៧៤​លាន​ដុល្លារ​។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ ធ្វើបាន ៣៩​គ្រាប់​ហើយ​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League ឆ្នាំ​២០១៧ ដែល​អាច​បំបែក​កំណត់ត្រា​ចាស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Newcastle United លោក Alan Shearer​។

Kane ក៏បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​តំបន់​អឺរ៉ុប​ផងដែរ​សម្រាប់​ការ​បង្ហា​ខ្លួន​ឲ្យ​ក្លិប និង​ក្រុម​ជម្រើសជាតិ​ដោយ​ស៊ុត​បញ្ចូល​ទី​សរុប ៥៦​គ្រាប់​កាលពី​ឆ្នាំមុន នាំ​មុន Leonel Mess និង Cristiano Ronaldo​។​

​មិត្ត​រួម​ក្រុម​របស់ Kane ម្នាក់ទៀត​គឺ​ខ្សែបម្រើ Dele Alli ដែលមាន​វ័យ ២១​ឆ្នាំ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៦ មានតម្លៃ​ខ្លួន ១៧១​លាន​ផោន ប្រហែល​២៣២​លាន​ដុល្លារ និង​ជា​កីឡាករ​លំដាប់​ទី​២ ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ក្នុង​ក្របខណ្ឌ Premier League​។​

​ចំណែក Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid ដែល​បច្ចុប្បន្ន​មាន​វ័យ ៣២​ឆ្នាំ​ទៅហើយ​ស្ថិតនៅ​លេខ​រៀង​ទី ៤៩ មានតម្លៃ​ខ្លួន ៧១​លាន​ផោន ប្រមាណ ៩៦​លាន​ដុល្លារ​៕

​ខាងក្រោម​នេះ​ជា​កីឡាបាល់ទាត់​ទាំង ១០​រូប ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​លើ​លោក​៖
១. Neymar (PSG) - ២៨៩​លាន​ដុល្លារ​
២. Lionel Messi (Barcelona) - ២៧៤​លាន​ដុល្លារ​
៣. Harry Kane (Tottenham) - ២៣៤​លាន​ដុល្លារ​    ​
៤. Kylian Mbappe (PSG) - ២៦១​លាន​ដុល្លារ​
៥. Paulo Dybala (Juventus) - ២៣៧​លាន​ដុល្លារ​
៦. Dele Alli (Tottenham) - ២៣២​លាន​ដុល្លារ​
៧. Kevin de Bruyne (Manchester City) - ២២៧​លាន​ដុល្លារ​
៨. Romelu Lukaku (Manchester United) - ២២៣​លាន​ដុល្លារ​
៩. Antoine Griezmann (Atletico Madrid) - ២០៣​លាន​ដុល្លារ​
១០. Paul Pogba (Manchester Uniteds) - ២០០​លាន​ដុល្លារ​


Tag:
 បាល់ទាត់​
  Harry Kane
  Tottenham Hotspur
  CIES
© រក្សាសិទ្ធិដោយ thmeythmey.com