កីឡាជាតិ
ជាតិ
ធា​រី ចន្ថា​ប៊ី​ន តទល់​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​ខ្លួន​ធ្លាប់​រស់នៅ​៥​ឆ្នាំ​ល្ងាច​នេះ​
09, Jan 2018 , 4:33 pm        
រូបភាព
ដោយ:
​ក្រោយ​បរាជ័យ ៦-៣ ក្រោម​ថ្វី​ជើង​ក្រសួងការពារជាតិ​កាលពី​ល្ងាច​ថ្ងៃទី​៨ មករា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ម៉ាឡេស៊ី Terengganu F.C បន្ត​ជួប​កម្តៅ​សាច់ដុំ​ជាមួយ​ភ្នំពេញ​ក្រោ​ន​នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែមករា នៅ​កីឡដ្ឋាន RSN​។ ជំនួប​នេះ​មានន័យថា ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវ​ប្រជែង​ជា​មួយមិត្ត​រួម​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​ខ្លួន​ធ្លាប់​រស់នៅ​អស់​៥​ឆ្នាំ​។​



​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន  ដែលជា​សមាជិក​ថ្មី​ក្លិប​ម៉ាឡេស៊ី Terengganu F.C ត្រូវ​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម​នៃ​អតីត​ក្លិប​ដែល​ខ្លួន​ធ្លាប់​រស់នៅ​រយៈពេល​ឆ្នាំ​៥​ភ្នំពេញ​ក្រោ​ន​។ ក្លិប​ទ្រនំ​ថ្មី​របស់ ធា​រី ចន្ថា​ប៊ី​ន ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន RSN នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨​។

​មុន​មកជួប​ភ្នំពេញ​ក្រោ​ន​នៅថ្ងៃនេះ ក្រុម Terengganu F.C បាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ១-០ ក្នុងជំនួប​លើក​ទី​១ តែ​ត្រូវបាន​ក្រុម​ក្រសួងការពារជាតិ​លត់​ក្នុង​លទ្ធផល ៦-៣ ក្នុងជំនួប​ទី​២​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន បាន​ចំណាយពេល​រស់នៅ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​អស់​រយៈពេល​៥​ឆ្នាំ​ពី​២០១២​ដល់​២០១៦ ដោយបាន​ជួយ​ឲ្យ​ក្រុម​នេះ​លើ​ពាន​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ចំនួន​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៤ និង ២០១៥​។ នៅ​ឆ្នាំ​២០១៧ កូនកាត់​ខ្មែរ​-​បារាំង​រូបនេះ បាន​ផ្លាស់​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​ថៃ Krabi F.C​។ ក្រោយ​លេង​ឲ្យ Krabi F.C បាន​ពាក់កណ្តាល​រដូវ​កាល​កីឡាករ​រូបនេះ បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពាក់កណ្តាល​រដូវ​កាល​៕  

Tag:
 បាល់ទាត់​
  ធា​រី ចន្ថា​ប៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com