កីឡាជាតិ
ជាតិ
ពាន​បាល់ទាត់​រដ្ឋមន្ត្រី​អប់រំ​នឹង​រៀបចំ​លើកដំបូង​ដើម្បី​បង្កើន​ស្មារតី មិត្តភាព និង​ប្រសិទ្ធភាព​ការងារ​
11, Jan 2018 , 11:22 am        
រូបភាព
ក្រុមបាល់ទាត់អគ្គនាយកដ្ឋានកីឡាកំពុងហ្វឹកហាត់ដើម្បីត្រៀមចូលរួមពានរង្វាន់ឯកឧត្តមសភាចារ្យ ហង់ ជួនណារ៉ុន, រូបភាពហ្វេសប៊ុកលោក ទុយ វិច្ឆិកា
ក្រុមបាល់ទាត់អគ្គនាយកដ្ឋានកីឡាកំពុងហ្វឹកហាត់ដើម្បីត្រៀមចូលរួមពានរង្វាន់ឯកឧត្តមសភាចារ្យ ហង់ ជួនណារ៉ុន, រូបភាពហ្វេសប៊ុកលោក ទុយ វិច្ឆិកា
ដោយ:
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​បាល់ទាត់​«​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន​»​ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ ដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​មាន​ក្រុមបាល់ទាត់​ដែល​តំណាង​អគ្គនាយកដ្ឋាន និង​អគារធិការដ្ឋាន​ចំណុះ​ឲ្យ​ក្រសួង​ចំនួន​៧​ក្រុម​ចូលរួម​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​៨ មករា កន្លងទៅ​។​



​ដើម្បី​លើកកម្ពស់​សុខមាលភាព​ផ្លូវកាយ បញ្ញា ស្មារតី សីលធម៌ មិត្តភាព សាមគ្គីភាព ភាពសប្បាយ​រីករាយ និង​ប្រសិទ្ធភាព​ការងារ​ដល់​មន្ត្រី​ក្រោមបង្គាប់ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​របស់ខ្លួន​ជា​លើកដំបូង​ដែលមាន​ឈ្មោះថា​«​ពានរង្វាន់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន​»​។ សម្រាប់​ការរៀបចំ​ជា​លើកដំបូង​នេះ ដោយ​ទទួលបាន​ក្រុម​តំណាង​អគ្គនាយកដ្ឋាន និង​អគារធិការដ្ឋាន​ចំនួន​៧​ក្រុម​ចូលរួម​ប្រកួតប្រជែង​។



​សេចក្តីប្រកាស​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួនណា​រ៉ុ​ន ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​និង​អគារធិការដ្ឋាន​រៀបចំ​ក្រុមបាល់ទាត់​របស់ខ្លួន​ឲ្យ​បាន​រួចរាល់​ទាំង​សម្លៀកបំពាក់ និង​ស្បែកជើង ខណៈ​រាល់​ការចំណាយ​ផ្សេងៗ​ជា​បន្ទុក​របស់​អគ្គនាយដ្ឋាន និង​អគា​ធិ​ការដ្ឋាន​ទាំងនេះ​។

​ទន្ទឹមនឹងនេះ ក្រសួង​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា និង​នាយកដ្ឋាន​ហិរញ្ញវត្ថុ​រៀបចំ​ទីកន្លែង គណៈកម្មការ និង​បទបញ្ជា​នៃ​ការប្រកួត ព្រមទាំង​ពាន និង​ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​ជ័យលាភី​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ ដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕     


Tag:
 បាល់ទាត់​
  ហង់ ជួនណា​រ៉ុ​ន​
  ក្រសួង​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com