ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបង្ក​រោគ​អាចជា​មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis បាន​
11, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីប្រកាស​របស់​សារព័ត៌មាន Daily Express បាន​ឲ្យ​ដឹងថា ការបង្ក​រោគ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សន្លាក់​បាន​។ ប៉ុន្តែ​អ្នក​ក៏​មិនបាច់​បារម្ភ​ថា ការ​ក្អក ឬ​ផ្តាសាយ​នឹងធ្វើ​ឲ្យ​ឈឺចាប់​ដល់​សន្លាក់​ឡើយ​។



​ការស្រាវជ្រាវ​នេះ​គឺ​ផ្តោត​ជាពិសេស​លើ​មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis ដែលជា​ការឈឺចាប់​ដ៏​យូរអង្វែង​មួយ​ប្រភេទ​ធ្វើ​ឲ្យ​ហើម និង​គាំង​ក្នុង​សន្លាក់​។ វា​បង្កឡើង​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ​សន្លាក់​របស់​អ្នក​។

​ស្ថិតក្នុង​ការ​ពិ​សោ​ធ៍​នៅ​មន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រ​បានកត់សម្គាល់​ទម្រង់​នៃ​ប្រូតេអ៊ីន​មួយ​ប្រភេទ​ឈ្មោះថា Vinculin ដោយសារតែ​វា​ដើរតួនាទី​ដ៏​សំខាន់​ទៅលើ​របៀប​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​វាយប្រហារ​រាងកាយ​លើ​ជំងឺ​រលាក​សន្លាក់ Rheumatoid Arthritis ។ គ្រាន់តែ​ការបញ្ចេញ​ប្រូ​ទេ​អ៊ី​ន​នេះ​តែ​បន្តិច​ក៏​អាច​ជម្រុញ​ដល់​ការវាយប្រហារ​របស់​ប្រព័ន្ធ​ភាពស៊ាំ​បានដែរ​។ គោលដៅ​របស់​វា​ដូចគ្នា​ដែ​ឬ​នោះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បាក់តេរី​ដើម្បី​ការពារ​កុំ​ឲ្យ​កើតជា​ជំងឺ​នៅ​ថ្ងៃក្រោយ​។ ខណៈពេលដែល​រឿងនេះ​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍ តែ​វា​មិនបាន​អាង​អាង​អ្វី​ក្នុងការ​សិក្សា​នេះ​ទេ ដូច្នេះ​វា​គ្រាន់តែ​ជាការ​ប៉ាន់ស្មាន​ដ៏​ធំ​មួយ​ប៉ុណ្ណោះ​លើ​ដំណាក់កាល​មួយ​នេះ​។

​បើសិនជា​រឿងនេះ​អាច​ជាការ​ពិតមែន យក​ល្អ​គួរ​ទែ​មានការ​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​បញ្ជាក់​អំពី​អំណះអំណាង ឥទ្ធិពល​ភ្លាមៗ​ដូចជា របៀប​នៃ​ការបង្ការ ឬ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​មួយ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com