ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបង្ករោគអាចជាមូលហេតុនៃជំងឺរលាកសន្លាក់បែប Rheumatoid Arthritis បាន
× យោងទៅតាមសេចក្តីប្រកាសរបស់សារព័ត៌មាន Daily Express បានឲ្យដឹងថា ការបង្ករោគអាចបង្កឲ្យមានជំងឺរលាកសន្លាក់បាន។ ប៉ុន្តែអ្នកក៏មិនបាច់បារម្ភថា ការក្អក ឬផ្តាសាយនឹងធ្វើឲ្យឈឺចាប់ដល់សន្លាក់ឡើយ។
ការស្រាវជ្រាវនេះគឺផ្តោតជាពិសេសលើមូលហេតុនៃជំងឺរលាកសន្លាក់បែប Rheumatoid Arthritis ដែលជាការឈឺចាប់ដ៏យូរអង្វែងមួយប្រភេទធ្វើឲ្យហើម និងគាំងក្នុងសន្លាក់។ វាបង្កឡើងដោយសារតែប្រព័ន្ធភាពស៊ាំវាយប្រហារសន្លាក់របស់អ្នក។
ស្ថិតក្នុងការពិសោធ៍នៅមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ទម្រង់នៃប្រូតេអ៊ីនមួយប្រភេទឈ្មោះថា Vinculin ដោយសារតែវាដើរតួនាទីដ៏សំខាន់ទៅលើរបៀបដែលប្រព័ន្ធភាពស៊ាំធ្វើការវាយប្រហាររាងកាយលើជំងឺរលាកសន្លាក់ Rheumatoid Arthritis ។ គ្រាន់តែការបញ្ចេញប្រូទេអ៊ីននេះតែបន្តិចក៏អាចជម្រុញដល់ការវាយប្រហាររបស់ប្រព័ន្ធភាពស៊ាំបានដែរ។ គោលដៅរបស់វាដូចគ្នាដែឬនោះត្រូវបានគេរកឃើញនៅក្នុងបាក់តេរីដើម្បីការពារកុំឲ្យកើតជាជំងឺនៅថ្ងៃក្រោយ។ ខណៈពេលដែលរឿងនេះមើលទៅគួរឲ្យចាប់អារម្មណ៍ តែវាមិនបានអាងអាងអ្វីក្នុងការសិក្សានេះទេ ដូច្នេះវាគ្រាន់តែជាការប៉ាន់ស្មានដ៏ធំមួយប៉ុណ្ណោះលើដំណាក់កាលមួយនេះ។
បើសិនជារឿងនេះអាចជាការពិតមែន យកល្អគួរទែមានការស្រាវជ្រាវបន្ថែមទៀតដើម្បីបញ្ជាក់អំពីអំណះអំណាង ឥទ្ធិពលភ្លាមៗដូចជា របៀបនៃការបង្ការ ឬព្យាបាលជំងឺរលាកសន្លាក់មួយនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com