ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ពេលព្រឹក​ដែល​ធ្វើ​ឲ្យ​សុខ​ភាពល្អ មាន​អ្វី​ខ្លះទៅ​?
12, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​ព្រឹក អ្នក​គួរតែ​ជ្រើសរើស​អាហារ​ទាំងឡាយ​ខាងក្រោម​មក​ញ៉ាំ ទើប​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ ហើយ​មាន​កម្លាំង​បំពេញការងារ​។ តើ​មាន​អ្វី​ខ្លះទៅ​?



​អ្នក​គួរតែ​បរិភោគ​អាហារ​ពេលព្រឹក​ដែលមាន​នំ​បុ័ង ឬ​នំ​ប៉ាវ​អត់​ស្នូល​ជាដើម​។ ម្យ៉ាងទៀត អ្នក​អាច​ពិសារ​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ឬ​សណ្តែក​ជាដើម​។ ជាពិសេស អ្នក​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​នៅពេល​ព្រឹក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន ដូចជា​ពពួក​សាច់ អ្នក​គួរតែ​ពិសារ​នៅពេល​ព្រឹក ទើប​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​។ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​អាហារ​ខាងលើ​ធ្វើជា​អាហារ​ពេលព្រឹក នោះ​អ្នក​នឹងមាន​កម្លាំង​បំពេញការងារ និង​មិនសូវ​ជួបនឹង​គ្រូពេទ្យ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com