កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ត្រៀមប្រជែងជាមួយ Arsenal និង Man City យក Evans ទៅ Old Trafford វិញ Jonny Evans កាលនៅជាសមាជិករបស់ Manchester United
× ក្រុមបិសាចក្រហម Manchester United ត្រៀមរួចជាស្រេចដើម្បីដណ្តើមយកខ្សែការពារ របស់ក្រុម West Bromwich Albion កីឡាករ Jonny Evans ត្រឡប់មកកាន់ទឹកដី Old Trafford វិញ ស្រពពេលដែលរូបគេកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ Arsenal និង Manchester City ដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Metro។
ក្រុមកាំភ្លើងធំ Arsenal និងក្រុមមេឃខៀវ Manchester City ធ្លាប់បានទាក់ទងជាមួយ West Brom ដើម្បីនាំយកអតីតខ្សែការពារ Manchester United ទៅរួមក្រុមនៅខែមករានេះ ខណៈរូបគេបានបដិសេធមិនបន្តកិច្ចសន្យាជាមួយក្លិប។
ខ្សែការពារអន្តរជាតិអៀរឡង់ខាងជើង វ័យ៣០ឆ្នាំ ដែលផ្ទេរពីក្រុមរហស្សនាមបិសាចក្រហមក្នុងតម្លៃត្រឹមតែ ៦លានផោន ប្រមាណ ៨លាដុល្លារអាមេរិកកាលពីឆ្នាំ២០១៥ នៅសល់កិច្ចសន្យារយៈពេល ១ឆ្នាំកន្លះទៀតជាមួយ West Brom។
លោក Arsene Wenger បានបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេទៅ Emirate Stadium តែ West Brom ត្រូវការតម្លៃផ្ទេរ ២៥លានផោន ប្រហែលជាង៣៣លានដុល្លារ ស្របពេលដែលលោក Pep Guardiola ក៏កំពុងស្វែងរកខ្សែការពារកណ្ដាលផងដែរ ត្បិត Otamendi និង Vincent Kompany កំពុងញាំញីដោយសាររបួស។
ចំណែកលោក Jose Mourinho ក៏ដាក់គោលដៅចង់បាន Evans ត្រឡប់មក Manchester United វិញដែរ ដោយមិនចង់ឲ្យរូបគេទៅចូលរួមជាមួយក្រុមដែលជាគូប្រជែងឡើយ។ អតីតអ្នកចាត់ការ Real Madrid និង Chelsea រូបនេះបានប្រាប់ខាង West Brom ថាពួកគេចង់ក្លាយជាក្រុមដំបូងដែលដឹងពីកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឲ្យខ្សែការពាររូបនេះចាកចេញបាន។
Mourinho ធ្លាប់បានលើកឡើងដែរថា ប្រសិនបើលោកជាអ្នកដឹកនាំ Manchester United អំឡុងលោក Louis van Gaal នៅកាន់កាប់នោះ លោកនឹងមិនអនុញ្ញាតឲ្យកីឡាករមួយចំនួនដូចជា Angel Di Maria, Danny Welbeck ឬ Javier Hernandez រួមទាំង Jonny Evans ចាកចេញពីក្លិបឡើយ៕
Tag:
បាល់ទាត់
Manchester United
Jonny Evans
© រក្សាសិទ្ធិដោយ thmeythmey.com