កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ​ចំណាយ​៤០​លាន​ដុល្លារ ផ្សាយ​ការប្រកួត World Cup ឲ្យ​ប្រជាជន​ទស្សនា​
12, Jan 2018 , 7:59 am         1543
រូបភាព
​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Prawit Wongsuwon បាន​ធានា​ចំពោះ​ប្រជាជន​ខ្លួន​ថា​នឹង​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ផ្តល់ជូន​អ្នក​ចូលចិត្ត​ទស្សនា និង​គាំទ្រ​បាល់ទាត់​ថៃ​។​


​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit បានប្រកាស​ដូច​ច្នេះ​នៅ​ថ្ងៃទី ១០ ខែមករា ដោយ​បញ្ចា​ក់ថា ប្រជាជន​ថៃ​ទាំងអស់​នឹងមាន​ឱកាស​ទស្សនា​នៃ​ការប្រកួតប្រជែង​ពានរង្វាន់​លំដាប់​ពិភពលោក​នេះ​ផ្ទា​ល់ពី​ប្រទេស​រុស្ស៊ី​តែម្តង បើទោះបី​តម្លៃ​នៃ​ការចាក់ផ្សាយ​ថ្លៃ​រហូតដល់ ១.៣​ពាន់​លាន​បាត ប្រហែល​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ក៏ដោយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អាជ្ញា​ធរ​កីឡា​ថៃ (SAT) ផង​នោះ បាន​និយាយថា ថ្លៃ​ចំណាយ​មិនមាន​បញ្ហា​សម្រាប់​ថៃ​ឡើយ​។

​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សិទ្ធិ​ផ្សាយ​កម្មវិធី​ប្រកួត​នេះ​ត្រូវបាន​លុបចោល​ក្រោម​បទបញ្ជា​របស់​គណកម្មាធិកា​រ​ផ្សព្វផ្សាយ​និង​ទូរ​គ​មានគម​ន៍​ជាតិ​ដោយ​ចែងថា ប្រសិនបើ​មាន​ក្រុមហ៊ុន​ទូរទស្សន៍​ណា​ចង់​ទិញ​សិទ្ធិ​ផ្សាយ​ការប្រកួត World Cup និង​កីឡា​អូឡាំពិក ក៏​ត្រូវតែ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ឥតគិតថ្លៃ​ផងដែរ​។​

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ អ្នកគាំទ្រ​ថៃ​ធ្លាប់​ទទួលបាន​ការ​ទស្ស​នា​គ្រប់​កម្ម​វី​ធី​ប្រកួត World Cup ចាប់តាំងពី​ឆ្នាំ ១៩៩០​មក​ម្លេះ​៕

Tag:
 បាល់ទាត់​
  FIFA World Cup
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1011next