កីឡាអន្តរជាតិ
អន្តរជាតិ
ថៃចំណាយ៤០លានដុល្លារ ផ្សាយការប្រកួត World Cup ឲ្យប្រជាជនទស្សនា
× ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon បានធានាចំពោះប្រជាជនខ្លួនថានឹងផ្សាយផ្ទាល់កម្មវិធីប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ សម្រាប់ផ្តល់ជូនអ្នកចូលចិត្តទស្សនា និងគាំទ្របាល់ទាត់ថៃ។
លោកឧត្តមសេនីយ៍ Prawit បានប្រកាសដូចច្នេះនៅថ្ងៃទី ១០ ខែមករា ដោយបញ្ចាក់ថា ប្រជាជនថៃទាំងអស់នឹងមានឱកាសទស្សនានៃការប្រកួតប្រជែងពានរង្វាន់លំដាប់ពិភពលោកនេះផ្ទាល់ពីប្រទេសរុស្ស៊ីតែម្តង បើទោះបីតម្លៃនៃការចាក់ផ្សាយថ្លៃរហូតដល់ ១.៣ពាន់លានបាត ប្រហែលជាង ៤០លានដុល្លារអាមេរិកក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រីដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់អាជ្ញាធរកីឡាថៃ (SAT) ផងនោះ បាននិយាយថា ថ្លៃចំណាយមិនមានបញ្ហាសម្រាប់ថៃឡើយ។
សម្រាប់អ្នកដែលចង់ទិញសិទ្ធិផ្សាយកម្មវិធីប្រកួតនេះត្រូវបានលុបចោលក្រោមបទបញ្ជារបស់គណកម្មាធិការផ្សព្វផ្សាយនិងទូរគមានគមន៍ជាតិដោយចែងថា ប្រសិនបើមានក្រុមហ៊ុនទូរទស្សន៍ណាចង់ទិញសិទ្ធិផ្សាយការប្រកួត World Cup និងកីឡាអូឡាំពិក ក៏ត្រូវតែចាក់ផ្សាយតាមទូរទស្សន៍ឥតគិតថ្លៃផងដែរ។
បើតាមការផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ អ្នកគាំទ្រថៃធ្លាប់ទទួលបានការទស្សនាគ្រប់កម្មវីធីប្រកួត World Cup ចាប់តាំងពីឆ្នាំ ១៩៩០មកម្លេះ៕
Tag:
បាល់ទាត់
FIFA World Cup
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com