អត្ថបទពាណិជ្ជកម្ម
ឱកាសល្អ​សម្រាប់​និស្សិត​វិស្វករ​ដើម្បី​ទទួលបាន​ការងារ​ពី​ក្រុមហ៊ុន RMA Cambodia និង Comin Khmere ក្នុង​វេទិកា​ការងារ​សម្រាប់​វិស្វកម្ម​
12, Jan 2018 , 11:16 am        
រូបភាព
​ក្រុមហ៊ុន RMA Cambodia និង Comin Khmere នឹងចូលរួម​ក្នុង​វេទិកា​ការងារ​សម្រាប់​វិស្វកម្ម​ឆ្នាំ​២០១៨ ស្ថិតនៅ​ស្ដង់​លេខ​២២ ២៣ និង​២៤ ជាមួយនឹង​ឱកាស​ការងារ​ជាច្រើន​កន្លែង នឹង​ដែល​ផ្ដល់ជូន​សិស្ស​និស្សិត​វិស្វករ​ទាំង​កំពុង​សិក្សា និង​ទើបតែ​បញ្ចប់​ការងារ​សិក្សា​ផងដែរ​។ វេទិកា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ចាប់ពី​ម៉ោង​៧:០០​ព្រឹក ដល់​៥:០០​ល្ងាច ហើយ​ក៏មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ចូលរួម​ក្នុង​វេទិកា​នេះ​ផងដែរ​។ ដូច្នេះហើយ​សូមកុំ​ភ្លេច​រួម​ចូល​ទាំងអស់គ្នា​ និង​ភ្ជាប់​មកជា​មួយ​ប្រវត្តិរូប​សង្ខេប ដើម្បី​ទទួលបាន​ឱកាស​ការងារ​ផ្នែក​វិស្វករ​ជាច្រើន​កន្លែង​នៅ​ទីនោះ​តែម្ដង​។​

​គួរ​បញ្ចាក់​ផងដែរ ក្រុមហ៊ុន RMA Cambodia និង Comin Khmere កំពុងតែ​ត្រូវការ​បុគ្គលិក​បន្ថែម​ផ្នែក​វិស្វករ​ជាច្រើន​កន្លែង ទាំង​បុគ្គលិក​ពេញសិទ្ធិ និង​និស្សិត​ចុះ​កម្មសិក្សា ឲ្យ​មក​បម្រើការ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com