អត្ថបទពាណិជ្ជកម្ម
ឱកាសល្អសម្រាប់និស្សិតវិស្វករដើម្បីទទួលបានការងារពីក្រុមហ៊ុន RMA Cambodia និង Comin Khmere ក្នុងវេទិកាការងារសម្រាប់វិស្វកម្ម
× ក្រុមហ៊ុន RMA Cambodia និង Comin Khmere នឹងចូលរួមក្នុងវេទិកាការងារសម្រាប់វិស្វកម្មឆ្នាំ២០១៨ ស្ថិតនៅស្ដង់លេខ២២ ២៣ និង២៤ ជាមួយនឹងឱកាសការងារជាច្រើនកន្លែង នឹងដែលផ្ដល់ជូនសិស្សនិស្សិតវិស្វករទាំងកំពុងសិក្សា និងទើបតែបញ្ចប់ការងារសិក្សាផងដែរ។ វេទិកានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដែលស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង៧:០០ព្រឹក ដល់៥:០០ល្ងាច ហើយក៏មានក្រុមហ៊ុនធំៗជាច្រើនចូលរួមក្នុងវេទិកានេះផងដែរ។ ដូច្នេះហើយសូមកុំភ្លេចរួមចូលទាំងអស់គ្នា និងភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប ដើម្បីទទួលបានឱកាសការងារផ្នែកវិស្វករជាច្រើនកន្លែងនៅទីនោះតែម្ដង។
គួរបញ្ចាក់ផងដែរ ក្រុមហ៊ុន RMA Cambodia និង Comin Khmere កំពុងតែត្រូវការបុគ្គលិកបន្ថែមផ្នែកវិស្វករជាច្រើនកន្លែង ទាំងបុគ្គលិកពេញសិទ្ធិ និងនិស្សិតចុះកម្មសិក្សា ឲ្យមកបម្រើការក្នុងក្រុមហ៊ុនរបស់ខ្លួន។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com