ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺធាត់ជ្រុលមាន ៦ប្រភេទខុសៗគ្នា
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Independent បានឲ្យដឹងថា អ្នកស្រាវជ្រាវបានសម្គាល់ឃើញមនុស្សដែលធាត់ជ្រុលមាន ៦ប្រភេទខុសៗគ្នា។ គេបានបន្ថែមទឿតថា រាល់ប្រភេទនៃការធាត់ជ្រុលនីមួយៗសុទ្ធតែមានប្រយោជន៍ពីកម្មវិធីព្យាបាលតម្រងគោលដៅខុសៗគ្នាទៅលើការធាត់ជ្រុលនេះ ចៀសជាងវិធីព្យាបាលតែមួយប្រភេទ។
ការសិក្សានេះបានពិនិត្យទៅលើទន្នន័យមកពីមនុស្សធាត់ជ្រុលពេញវ័យច្រើនជាង ៤០០០នាក់ ដែលជាផ្នែកមួយនៃការសិក្សារបស់ Yorkshire Health Study។ ការសិក្សានេះមានគោលបំណងចង់ដឹងថា តើវាអាចទៅរួចទេក្នុងការចែកជាក្រុមរបស់មនុស្សដែលធាត់ជ្រុលម្នាក់ដោយយោងទៅតាម សុខភាពទូទៅ និងលក្ខណៈរបៀបរស់នៅ។
ការសិក្សានេះបានរាយការណ៍ថា មនុស្សដែលធាត់ជ្រុលអាចមាន ៦ប្រភេទខុសគ្នាដូចជា៖
• ស្ត្រីវ័យក្មេងមានសុខភាពល្អ៖ ស្ត្រីដែលធាត់ជ្រុល តែជាទូទៅគឺ ផលវិបាកទាក់ទងនឹងការធាត់ជញរុលតិចតួចដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២។
• បុរសដែលញ៉ាំគ្រឿងស្រវឹងច្រើនៗ៖ វាមិនខុសពីប្រភេទខាងលើទេ តែគ្រាន់តែគាត់ញ៉ាំគ្រឿងស្រវឹងច្រើនប៉ុណ្ណោះ។
• មនុស្សវ័យកណ្តាលដែលតក់ស្លុត និងមិនសប្បាយចិត្ត៖ ជាស្ត្រីដែលមានសុខភាពផ្លូវចិត្តមិនល្អជាប់
• មនុស្សវ័យចំណាស់ដែលមានសុខភាពល្អហើយមានលុយចាយច្រើន៖ ជាទូទៅគាត់ជាមនុស្សមានសុខភាពល្អស្រាប់ តែសម្គាល់ដឹងថែមទៀតគឺញ៉ាំគ្រឿងស្រវឹងច្រើន ហើយក៏មានសម្ពាធឈាមខ្ពស់ផងដែរ។
• មនុស្សវ័យចំណាស់ដែលរាងកាយមានជំងឺតែសប្បាយចិត្ត៖ មនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃច្រើនដូចជា ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ តែមានសុខភាពផ្លូវចិត្តល្អ។
• សុខភាពមិនល្អសោះតែម្តង៖ អ្នកដែលមានលុយកាកចាយតិចតួចបំផុត ហើយក៏ជាអ្នកដែលមានជំងឺរ៉ាំរ៉ៃច្រើនបំផុតដែរ។
ការស្រាវជ្រានេះបានណែនាំថា យកល្អគួរតែសម្គាល់ដឹងទៅលើប្រភេទនៃការធាត់ជ្រុលបែបនេះល្អជាងការសម្គាល់តែមនុស្សធាត់ជ្រុលតែមួយប្រភេទ ដូច្នេះយើងនឹងមានវិធីព្យាបាលដែលមានប្រសិទ្ធភាពជាងវិធីតែមួយ។ ការសិក្សាថ្មីមិនបានផ្តល់នូវទ្រឹស្តីអ្វីចំពោះរឿងនេះនៅឡើយទេ ហើយក៏ត្រូវតែមានការស្រាវជ្រាវបន្ថែមទៀតផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com