ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សកម្មភាព​៣​នេះ ធ្វើ​នៅពេល​ព្រឹក អ្នកនឹង​មិនបាច់​ជួប​ពេទ្យ​ទេ​
12, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​រក្សា​សុខភាព​អ្នក​ឲ្យ​បានល្អ អ្នក​គួរតែ​រក្សា​ទម្លាប់​ទាំង​៣​ខាងក្រោម​នេះ​នៅពេល​ព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេល​ព្រឹក អ្នក​មិនគួរ​ក្រោក​លឿន​ពេក​នោះទេ មានន័យថា អ្នក​មិនគួរ​ក្រោក​ឡើង​ដោយ​តក់ក្រហល​នោះទេ​។ អ្នក​មិនគួរ​ម៉ោង​រោទិ៍​ភ្លាម ហើយ​ក្រោក​ឡើង​ភ្លាម​នោះឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ឈាម​អ្នក​បុក​ឡើង​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​វិលមុខ​បាន​។ ដូចនេះ នៅពេលដែល​អ្នកបើក​ភ្នែក​ភ្លាម អ្នក​គួរតែ​ធ្វើ​ចលនា​នៅលើ​គ្រែ​ចំនួន​៥​នាទី​ជាមុនសិន ទើប​ក្រោក​ពីលើ​គ្រែ​។​

2.    ក្រោយ​ពេលដែល​អ្នក​ក្រោក​ពីលើ​គ្រែ អ្នក​គួរតែ​ញ៉ាំ​ទឹក​ដែលមាន​សីតុណ្ហភាព​ចំនួន​៣០​អង្សា​សេ ទើប​អាច​ប៉ូវ​ជាតិ​ទឹក​ដែល​បាត់បង់​ក្នុង​រាងកាយ​អ្នក​ចំនួន​មួយ​យប់​មកវិញ​។ វា​នឹង​ជួយ​ជម្រះ​ជាតិពុល​ក្នុង​ក្រពះ​របស់​អ្នក ដោយ​បញ្ចេញ​តាម​លាមក​ចេញមក​។​

3.    ចុងក្រោយ អ្នក​គួរតែ​ទៅ​បត់ជើងធំ ព្រោះ​ការ​បត់ជើងធំ​នៅពេល​ព្រឹក ជា​ទម្លាប់​ដែល​ល្អ​ចំពោះ​សុខភាព​អ្នកជា​ខ្លាំង​។ ជាតិពុល​ទាំងឡាយ នឹង​មិនអាច​ស្តុក​ទុក​ក្នុង​រាងកាយ​អ្នក​យូរ​នោះទេ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com