អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិហ្គ្រីនអេបផលផ្ដល់ការសិក្សាសាកល្បងពិសេស សម្រាប់សិស្សដែលមានអាយុចាប់ពី២ឆ្នាំឡើងទៅ ភ្នំពេញ៖ សាលាអន្តរជាតិហ្គ្រីនអេបផល មានកិត្តិយសសូមជម្រាបជូន មាតាបិតា និងអាណាព្យាបាលសិស្ស ព្រមទាំងសាធារណជន ឲ្យបានជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ សាលាមានកម្មវិធីសិក្សាសាកល្បងរយ:ពេល១សប្តាហ៌ សម្រាប់បុត្រធីតាលោកអ្នកដែលមានអាយុចាប់ពី២ឆ្នាំឡើងទៅដោយចំណាយត្រឹមតែ៥០ ដុល្លារ ប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែលថាសាលានឹងផ្តល់អាហារថ្ងៃត្រង់និងមើលថែនៅពេលរសៀលផងដែរ។ ថ្លៃសិក្សាសាកល្បងនេះនឹងប្រគល់ជូនវិញនៅពេលដែលសិស្សចុះឈ្មោះចូលរៀនក្រោយពីអាណាព្យាបាលសិស្សយល់ឃើញថាបុត្រធីតាលោកអ្នកអាចរៀនបន្តបានដោយទុកចិត្ត។
ហើយមាតាបិតា និងអាណាព្យាបាលមានភាពងាយស្រូលជាមួយនូវកម្មវិធីបច្ចេកវិទ្យាទំនើបដែលអាចគ្រប់គ្រងសិស្សានុសិស្សនៅក្នុងទូរស័ព្ទដៃដូចជា៖
1. របាយការណ៍សិក្សារបស់សិស្សានុសិស្ស
2. របាយការណ៍អវត្តមាន
3. កាលវិភាគសិក្សា
4. របាយការណ៍បង់សេវាកម្មផ្សេងៗ
5.សេចក្តីជូនដំណឹងផ្សេងៗ ក្រៅពីនេះសាលាបានបំពាក់កាមេរ៉ាសុវត្ថិភាព២៤ម៉ោង ផងដែល។
នេះជាឱកាសដ៏ល្អ សម្រាប់លោកអ្នក ដែលជា មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សដើម្បីពិភាក្សា ឬដំណោះស្រាយដ៏ល្អ ដើម្បីអោយបុត្រធីតារបស់លោកអ្នកទទួលបានការអប់រំដែលមានប្រសិទ្ធភាពខ្ពស់ និងជាទីទុកចិត្តបានសូមទំនាក់ទំនងទៅកាន់លេខ ០២៣ ៩៣២៩៣២ ឬ០២៣ ៩៣៧ ៩៣៧ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com