អត្ថបទពាណិជ្ជកម្ម
Huawei ផ្តល់​កាដូ ហុងស៊ុយ​សន្ធឹកសន្ធាប់ ដល់​អតិថិជន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​
12, Jan 2018 , 4:41 pm        
រូបភាព
​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក Huawei ត្រៀម​កាដូ​ហេង​ហេង យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អតិថិជន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។​ការផ្តល់ជូន​ពិសេស​នេះ ធ្វើឡើង​នៅតាម​បណ្តា​ហាង​លក់​ទូរ​សព្ទ​នានា ដែលមាន​បុគ្គលិក​លក់ រឺ ស្លាក​សញ្ញា Huawei ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឫ​កាដូ​អស់ពី​ស្តុក ដើម្បី​ផ្តល់​លាភ​សំណាង​ដល់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន​ហួ​វៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​។​

​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប ចំពោះ​ការគាំទ្រ​ពី​សំណាក់​អតិថិជន​នាពេល​កន្លងមក ក្រុមហ៊ុន Huawei កំពុង​ត្រៀម​កាដូ​ហេង​ហេង មាន​ហុងស៊ុយ ដល់​អតិថិជន​ដែល​ជាវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ណាមួយ​របស់ Huawei​។​

​លោក អែម យុ​ទ្ធូ បន្ថែមថា​៖ “​កុងស៊ី​ហ្វា​ឆាយ​! ហេង​ចូល​ហេង​! សួស្តី​ឆ្នាំ​ថ្មី​! សូម​ជូនពរ​ឲ្យ​អតិថិជន Huawei ទាំងអស់​រក​ទទួលទាន​មានបាន ជោគជ័យ​គ្រប់​ភារកិច្ច​សម្រាប់​ឆ្នាំ​ថ្មី​!”​។

- ជាវ Huawei Mate10 Pro (860$) នឹង​ទទួលបាន ជញ្ជីង​ថ្លឹង​ទម្ងន់​ដ៏​ស្រស់ស្អាត
- ថែម ដង​ថតរូប​, កាស​ធំ​ពាក់​ក្បាល​សម្រាប់​ស្តាប់​តន្ត្រី​, ក្រវិល​ទម្រ​ទូរ​សព្ទ​, អាវយឺត រាល់​ការ​ជាវ Huawei nova 2i (329$)
- ថែម ស្រោម​ថេ​ប្លេ​ត Original, អាវយឺត​, កាស​ប្លូ​ធូ រាល់​ការ​ជាវ HUAWEI T3 10 (269$)
- ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 16GB), T1 7 អ៊ី​ញ (99$, 8GB) ពណ៌​មាស ថែម​ស្រោម​ថេប​ប្លេ​ត Original ឯ​ពណ៌​ប្រាក់ ថែម​សំបក​ខាងក្រោយ និង​ស្គ្រី​ន​ការពារ​
- Huawei Y7 Prime (229$) ថែម Bluetooth Speaker, សំបក​ទូរ​សព្ទ និង អាវយឺត​
- Huawei Y3 2017 (115$) ថែម​សំបក​ទូរ​សព្ទ​, Y6II (149$) ថែម​អាវយឺត និង​ក្រវិល​ទម្រ​ទូរ​សព្ទ​, Y5II 4G (125$), Y5II 3G (115$), Y3II 4G (89$), និង Y3II 3G (79$) ថែម ក្រវិល​ទម្រ​ទូរ​សព្ទ & សំបក​ទូរ​សព្ទ​



​រឹតតែ​ពិសេស រាល់​ការ​ជាវ Huawei Mate10 Pro, Nova 2i, Y6 II, Y5II 4G, Y5II 3G, Y3 2017, Y3 II 4G, Y3 II 3G, T3 10 អ៊ី​ញ​, T1 7 អ៊ី​ញ (Rom: 8GB or Rom: 16GB) ឥលូវ​នេះ នឹង​ទទួលបាន​កាដូ​បន្ថែម​ពីលើ កាដូ​ហេង​ហេង​ពី​ក្រុមហ៊ុន​ហួ​វៃ គឺ ស៊ីម​កាត និង កញ្ចប់​ធំ​ហ្មង​ស្មា​ត ចាប់ពី ៤ ទៅ ១២ សប្តាហ៍ តាម​ម៉ូ​ដែល​ទួ​រស​ព្ទ ដោយ​អតិថិជន គ្រាន់តែ​ភ្ជាប់​ទូរ​សព្ទ Huawei ដែល​ទើប​ទិញ​រួច (​សម្រាប់តែ​ផលិតផល​ស្មា​ត​ហ្វូ​ន​ហួ​វៃ​ផ្លូវការ​តែប៉ុណ្ណោះ​) និង វិក័យប័ត្រ ទៅកាន់​សាខា​ស្មា​ត​ណាមួយ​ដែល​នៅ​ជិត​ជាងគេ ដើម្បី​ទទួលបាន​ស៊ីម​កាត Smart និង រីក​កញ្ចប់​ស្មា​ត​ធំ​ហ្មង​។ សូម​ប្រញាប់​រួសរាន់​ឡើង​ទាន់ Huawei មាន​ប្រូ​ម៉ូ​សិន​!

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com