ជាតិ
សង្គមជាតិ
GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​
12, Jan 2018 , 7:57 pm        
រូបភាព
ក្រុមការងារ GoGo Cambodia ធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គកម្ម ក្រមា​ខ្មែរ ដែលមាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក ដោយបាន​សម្ពោធ​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​១២ មករា ២០១៨​។



​ដោយមាន​គោលបំណង​លើកកម្ពស់​មោទនភាព​ជាតិ និង​ដើម្បី​បង្កើត​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា លើកស្ទួយ មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ ទើបបានជា​ក្រុមការងារ GoGo Cambodia  រៀបចំ​យុទ្ធនាការ​នេះ​ឡើង​។

​យុទ្ធនាការ​ក្រមា​នេះ ​នឹងធ្វើ​ពិធី​បើក​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង វាល​ព្រះមេរុ​។ ការ​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ នឹង​បើក​ឱ្យ​សាធារណជន​ទូទៅ ចូលរួម​ត្បាញ​ដោយ​ផ្ទាល់ដៃ​។ ដើម្បី​សម្រួល​ដល់​ការ​ត្បាញ ក្រុមការងារ​ផ្នែក​បច្ចេកទេស  នឹង​រៀបចំ​ពិព័រណ៍​បង្ហាញ​ពី​របៀប​នៃ​ការ​ត្បាញ ដោយ​អ្នក​តម្បាញ​ជំនាញ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​តែម្ដង​។​

​សូមបញ្ជាក់ថា GoGo Cambodia គឺជា​ចលនា​ថ្នាក់ជាតិ​មួយ ដែល​កើតចេញពី​ឆ​ន្ទៈ​កូន​ខ្មែរ ធ្វើឡើង​ក្នុង​គោលបំណង​លើកតម្កើង​មោទនភាព​ជាតិ បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា​នៅ​គ្រប់​វិស័យ និង​ជា​វេទិកាសម្រាប់​យុវជន​ខ្មែរ​គ្រប់រូប​ អាច​បង្ហាញ​នូវ​មោទនភាព​របស់ខ្លួន ក្នុងនាម​ជា​កូន​ខ្មែរ ទៅដល់​សហគមន៍​អន្តរជាតិ​៕














រូបភាពពី GoGoCambodia


រូបភាពពី GoGoCambodia


Tag:
 ក្រមាខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com