ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការបង្កើត​ផែនទី​ចរាចរណ៍​នឹង​ប្រែ​មុខមាត់​នៅ​តំបន់​ផាប់​ស្ទ្រី​ត​
13, Jan 2018 , 5:39 pm        
រូបភាព
​សៀមរាប​៖ កន្លងមក នៅ​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់​ក្រុង​សៀមរាប គេ​សង្កេតឃើញ​ចរាចរណ៍​ហាក់​មាន​ភាព​ចង្អៀត ពិសេស​រាល់ពេល​រសៀល និង​ពេលយប់​។ វត្តមាន​រ៉ឺម៉ក​កង់​បី រទេះ​លក់ដូរ យានជំនិះ​គ្រប់​ប្រភេទ ដែល​ចត​លើ​ចំណីផ្លូវ បាន​បិទបាំង​សម្រស់​តំបន់​ផាប់​ស្ទ្រី​ត ផ្លូវ​ខ្លះ សឹង​គ្មាន​កន្លែង​សម្រាប់​ភ្ញៀវ​ដើរ​ផង​។ ពេលនេះ រដ្ឋបាលខេត្ត សៀមរាប បានកំណត់​ផែនទី​ចរាចរណ៍​ថ្មី​នៅ​តំបន់​នេះ ដោយ​កំណត់​ពី​ផ្លូវ​សម្រាប់​ចត​យានយន្ត ផ្លូវ​សម្រាប់​ដើរ ធ្វើយ៉ាងណា​ធានា​ពី​និរន្ត​ភាព​តំបន់​ទេសចរណ៍​មួយ​នេះ​។​



​ផែនទី​ដែល​ទើប​ដាក់ឱ្យ​អនុវត្តន៍​កាលពី​ចុងឆ្នាំ ២០១៧​នេះ មានបំណង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​សុវត្ថិភាព នៅ​តំបន់​ផ្សារ ផាប់​ស្ទ្រី​ត​។ កន្លងមក កំណើន​រ៉ឺម៉ក រទេះ​លក់ដូរ យានជំនិះ​គ្រប់​ប្រភេទ បានធ្វើឱ្យ​ចរាចរណ៍​ក្នុង​តំបន់​នេះ កកស្ទះ​ខ្លាំង និង​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​។​

​អាជ្ញាធរ​លើកឡើងថា ការរៀប​ចំនេះ​មិនមាន​បំណង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​ណាមួយ​ឡើយ តែ​ផ្ទុយទៅវិញ​ម្ចាស់​អាជីវកម្ម​ទាំងនោះ នឹង​ចំណេញ​ពី​ការរៀបចំ​មួយ​នេះ ព្រោះថា​ទេសចរ​ជាច្រើន នឹងមាន​អារម្មណ៍ល្អ​ឡើងវិញ ពេល​មក​កម្សាន្ត​ក្នុង​តំបន់​មាន​មនុស្ស​ច្រើន​នេះ​៕

​ដើម្បី​ច្បាស់​ពី​គោលបំណង​នៃ​ការរៀបចំ​ផែនទី​នៅ​តំបន់​ផាប់​ស្ទ្រី​ត សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ដូចតទៅ​








© រក្សាសិទ្ធិដោយ thmeythmey.com