ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​ខ្លាំងក្លា​អាច​បង្ការ​ការ​ឆាប់​ស្លាប់​បាន​
26, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តី​យ​រាយការណ៍​របស់ The Independent បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំ​ក្លា​រយៈពេល​ខ្លី​អាចជួយ​បង្ការ​ការ​ឆាប់​ស្លាប់​បាន​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​របស់​ជនជាតិ​អូស្ត្រាលី​មួយ​បាន​រកឃើញថា ការហាត់​ប្រាណ​ខ្លាំងក្លា​ដូចជា​ការរត់​កីឡា​យឺតៗ អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ឆាប់​ស្លាប់​បាន​។



​ការសិក្សា​នេះ​មានការ​ចូលរួម​ដោយ​មនុស្ស​ធំ​អាយុ​ចាប់បី ៤៥ ទៅ​៧៥​ឆ្នាំ ដែល​ត្រូវបាន​គេ​តាមដាន​រហូតដល់ ៦.៥​ឆ្នាំ​។ អ្នក​ដែល​ធ្វើ​សកម្មភាព​ខ្លាំងក្លា​កាន់តែច្រើន ទំនងជា​មិន​ងាយ​ស្លាប់​ក្នុងពេល​តាមដាន​ជាង​អ្នក​ដែល​មិនបាន​ធ្វើ​ឡើយ​។ ការសិក្សា​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អ ហើយ​អ្នកស្រាវជ្រាវ​ក៏បាន​ព្យាយាម​បញ្ចូល​កត្តា​ជាច្រើន​ដែល​ពួកគេ​ដឹងថា​អាចមាន​ឥទ្ធិពល​ទៅលើ​ការសិក្សា​ដែរ​។ ប៉ុន្តែ​ជាមួយនឹង​ការសិក្សា​ទាំងអស់ គឺ​វា​តែងតែមាន​ដែន​កំណត់​មួយចំនួន ហើយ​អ្នកស្រាវជ្រាវ​គ្រាន់តែ​សួរ​អំពី​សកម្មភាព​រាងកាយ​តែម្តង ហើយ​រឿងនេះ​ក៏​អាច​ផ្លាស់ប្តូរ​គ្រប់ពេល​ដែរ​។

​លទ្ធផល​ទាំងនេះ​ក៏​មិនអាច​អះអាង​អំពី​ប្រយោជន៍​នៃ​ការហាត់​ប្រាណ ដោយ​មិនបាន​គិតថា​ខ្លាំងក្លា​ប៉ុណ្ណា​ដែ​ឬ ហើយ​វា​គ្រាន់តែ​គាំទ្រ​ដល់​ការណែនាំ​បច្ចុប្បន្ន​ទៅលើ​ចំនួន​នៃ​ការហាត់​ប្រាណ​ដែល​មនុស្ស​ទូទៅ​គួរ​ធ្វើ​ប៉ុណ្ណោះ​។ ខណៈពេលដែល ការធ្វើសកម្មភាព​ខ្លាំង​ក្លា​មួយចំនួន​ប្រហែលជា​ផ្តល់​ប្រយោជន៍​ខ្លះ​មែន តែ​យក​ល្អ​គួរតែ​ដឹងថា អ្នក​ត្រូវបង្កើត​គោលដៅ​ពិតប្រាកដ​ទើប​មាន​សុវត្ថិភាព​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com