បទយកការណ៍ / បទសម្ភាសន៍
មាន សូ​នី​តា ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​ត្បាញ​ក្រមា​នៅ​វាលមេរុ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក
13, Jan 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​កំពុង​រៀបចំ​យុទ្ធនាការ​ក្រមា​៖«​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ដែលមាន​ប្រវែង​ជិត​១០០០​ម៉ែត្រ ហើយ​ការ​បំបែក​ឯតទគ្គ​កម្មនេះ នឹង​ក្លាយជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​។ រា​ជនី​ក្រមា កញ្ញា មាន សូ​នី​តា បាន​ថ្លែង​ពេញចិត្ត​យ៉ាង​ក្រៃលែង​ចំពោះ​យុទ្ធនាការ​នេះ ពីព្រោះ​ជា​យុទ្ធនា​ការដែល​ស្រប​នឹង​អ្វីដែល​តារា​ស្រី​រូប​បាន និង​កំពុង​ធ្វើ ដើម្បី​លើកកម្ពស់​ក្រមា​ខ្មែរ​។ សម្រាប់ កញ្ញា មាន សូ​នី​តា ការ​បំបែក​ន​ឯតទគ្គ​កម្ម​ក្រមា​នេះ នឹង​ជួយ​លើកតម្កើង​ក្រមា​ខ្មែរ  ធ្វើ​ឲ្យ​ក្រមា​មាន​ទីផ្សារ ពិសេស​អ្នក​ត្បាញ​ក្រមា មានជីវិត​រស់​ឡើងវិញ ដោយ​មិនចាំបាច់​ចំណាកស្រុក​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ មាន សូ​នី​តា បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ត្បាញ​ក្រមា​ទាំងអស់គ្នា ដែល​នឹង​នឹង​ចាប់ផ្ដើម​ជាមួយនឹង​«​ពិធី​បើក​ត្បាញ​សរសៃ​ដំបូង​» នា​ថ្ងៃទី​១៤ ខែកុម្ភៈ  នៅ​ទីតាំង​វាល​ព្រះមេរុ​។



​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmeythmey.com ជាមួយ​កញ្ញា មាន សូ​នី​តា ដូចតទៅ​៖




​នា​ល្ងាច​ថ្ងៃទី ១២ ខែមករា​នេះ ក្រុមការងារ​ចលនា GoGoCambodia បានប្រកាស​ពី​យុទ្ធនាការ​ក្រមា​៖«​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ដែល​នឹង​ក្លាយជា​មោទនភាព​ថ្មី​មួយ​សម្រាប់​កម្ពុជា​។ យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកកម្ពស់​មោទនភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​៕

អត្ថបទទាក់ទង







Tag:
 មាន សូ​នី​តា​
  ក្រមា​
  ឯតទគ្គ​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com