ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រុមកីឡាករអត្តពលកម្មបន្តគ្រងជើងឯកការប្រកួតកីឡាកងទ័ព
13, Jan 2018 ,
10:59 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រុមកីឡាកររបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តគ្រងជើងឯកលើវិញ្ញាសាទី២(សម្រាប់មហាជន) សម្រាប់ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ ដើម្បីអបអរទិវាជ័យជម្នះ៧មករា និងស្វែងរកថវិកាទ្រទ្រង់សមាគមអតីតយុទ្ធជន។ ក្រុមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មជាម្ចាស់ជើងឯកលើវិញ្ញាសាទី១(សម្រាប់កងទ័ព)។ ពិធីបិទការប្រកួតកីឡាកងទ័ពធ្វើឡើងក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ទោះបីការប្រកួតកីឡាកងទ័ពបានចប់ តែការតាំងពិព័រណ៍កងទ័ព និងសម្ភារយោធាមិនទាន់ចប់នៅឡើយទេ ពោលគឺនៅបន្តរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
ក្រោយប្រកួតយ៉ាងស្វិតស្វាញ នៅបរិវេណកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្រុមកីឡាករអត្តពលកម្មបាន ការពារតំណែងជើងឯកបានសម្រេច បន្ទាប់ពីពួកគេបន្តគ្រងជើងឯកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០១៨ លើវិញ្ញាសាទី២ គឺរត់កុំម្មង់ដូ៣គីឡូម៉ែត្រ សែងប្រង់ការទម្ងន់៥០គីឡូក្រាមចម្ងាយ១គីឡូម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គសមូហភាព។ ចំណែកក្រុម៧មការមានជ័យទទួលបានចំណាត់ថ្នាក់លេខ២ ខណៈក្រុមសាមគ្គី០០១បន្តរក្សាចំណាត់ថ្នាក់លេខ៣។
ជាមួយគ្នានេះ ក្រុមបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្មគ្រងជើងឯក វិញ្ញាសាទី១ គឺរត់កុំម្មង់ដូចម្ងាយ៤គីឡូម៉ែត្រ សែងប្រង់ការទម្ងន់៥០គីឡូក្រាម២គីឡូម៉ែត្រ និងរត់ឆ្លងឧបសគ្គសមូហភាព។ រីឯក្រុមកងពលតូចពិសេសឆ័ត្រយោង ៩១១ បន្តរក្សាចំណាត់ថ្នាក់លេខ២ ខណៈក្រុមជើងឯកឆ្នាំចាស់ សាលានាយទាហានសកម្មធ្លា ក់មកឈរចំណាត់ថ្នាក់លេខ៣។
សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្ត ក្រុមជើងឯក ទទួលបាន៤លានរៀល លេខ ២បាន៣លានរៀល និងលេខ៣ បាន២លានរៀល។ ចំណែកក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ ទទួលក៏ទទួលបានមេដាយម្នាក់មួយៗផងដែរ។
ការប្រកួតកីឡា និងពិព័រណ៍សម្ភារកងយោធពលខេមរភូមិន្ទ ធ្វើឡើងដើម្បីអបអរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា និងដើម្បីរំឭកគុណដល់អតីតយុទ្ធជន ដែលលះបង់ជីវិតដើម្បីការពារជាតិ និងបូរណភាពទឹកដី ពិសេសស្វែងរកមូលនិធី ដើម្បីទ្រទ្រង់សមាគមអតីតយុទ្ធជន។ លើសពីនេះ ដើម្បីឲ្យមហាជនបានស្គាល់ ពីតួនាទី ភារកិច្ច និងតម្លៃរបស់កងទ័ព។ ហើយក៏ដើម្បីផ្សារភ្ជាប់ ទំនងទំនង រវាងកងទ័ព និងមហាជន ឲ្យកាន់តែជិតស្និទ្ធផងដែរ។
ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដោយទទួលបានការចូលរួមពីសំណាក់ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានសមាគមអតីតយុទ្ធជន។ ប៉ុន្តែកម្មវិធីពិព័រណ៍សម្ភារយោធា ផលិតផលពាណិជ្ជកម្ម និងការប្រគំតន្ត្រីនៅបន្តរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨៕
អត្ថបទទាក់ទង
ក្រុមកីឡាករអត្តពលកម្ម ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ប្រគល់មេដាយដល់ក្រុមដែលមិនទទួលបានចំណាត់ថ្នាក់
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បំពាក់មេដាយដល់លេខ២លើវិញ្ញាសាប្រភេទ១
លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន ថតរូបជាមួយក្រុមលេខ៣
សម្តេចពិជ័យសេនា ទៀ បាញ់ ដើរសំណេះសំណាលជាក្រុមកីឡាករកងយោធពលខេរភូមិន្ទ និងកីឡាករមហាជន
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អត្តពលកម្ម
កីឡាកងទ័ព
ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម