កីឡាជាតិ
ជាតិ
ក្រុម Never Care ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​យកឈ្នះ​ក្រុម​សិង្ហ​បុរី EDP ROG នៅ​វគ្គ​១/២
14, Jan 2018 , 1:16 pm        
រូបភាព
ក្រុម Never Care ថតរួមគ្នា​ក្រោយយកឈ្នះក្រុម​សិង្ហបុរី​នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ, រូបភាពផ្តល់​ដោយលោក លន់ សាមឌី
ក្រុម Never Care ថតរួមគ្នា​ក្រោយយកឈ្នះក្រុម​សិង្ហបុរី​នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ, រូបភាពផ្តល់​ដោយលោក លន់ សាមឌី
ដោយ:
​ក្រុម​ជើងឯក MATIC ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី Never Care បាន​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ MATIC អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨ ក្រោយ​យកឈ្នះ​ក្រុម​សិង្ហ​បុរី EDP ROG ៥-៣ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

 


​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ក្នុងនោះ​ក្រុម Never Care ត្រូវ​ប្រជែង​គ្នា​ជាមួយ​ក្រុម​ម៉ាឡេស៊ី Sync Gaming នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់ MATIC ប្រចាំឆ្នាំ​២០១៨ ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​មុន​ឡើង​មកដល់​វគ្គ​នេះ​ក្រុម Never Care បាន​ទម្លាក់​ក្រុម​ចិន​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​លទ្ធផល ៥-០ ខណៈ​ក្រុម Sync Gaming ទម្លាក់​ម្ចាស់ផ្ទះ​ថៃ Nazarick ៥-១​។ បន្ទាប់មក​ក្រុម Never Care បន្ត​ទម្លាក់​ក្រុម​សិង្ហ​បុរី EDP ROG នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ៥-៣ រីឯ​ក្រុម Sync Gaming ទម្លាក់​មិត្ត​រួម​ជាតិ Suicide ដោយ​លទ្ធផល ៥-៤៕   


Tag:
 E-sport
  Never Care
  MATIC 2018
© រក្សាសិទ្ធិដោយ thmeythmey.com