ពីនេះ ពីនោះ
គ្រប់​កាល​កាក់កប​…
14, Jan 2018 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ បទ​កាកគតិ​
​ដេកស៊ី ! ដេកស៊ី ! ស៊ីសង​វក់វី​
​ស៊ី​ឥត​សេសសល់ គេ​សោក​ឯង​ស៊ី​
​មូល​មីរ រចល់ វីវក់​វល់​វ៉​ល់​
​ហេលហល​ហើម​ហប់ ។​

​ដេកស៊ី ! ស៊ី​ដេក ! តម្រូវ​តម្រេក​
​បើកភ្នែក​យល់សប្ដ សំណល់​សំណាង​
​កាង​កោង​កាយកប់ សំណូក​សំណព្វ​
​ឡែឡប់​ឡែបឡប​។​

​ត្រាំ​ត្រេកត្រអាល រាគ​:​រាលដាល​
​គ្រប់​កាល​កាក់កប អឹ​ប​អង្គ​មិន​ឆ្គង​
​ឱប​ពង​អែបអប ទើស​ទាស់​ឥត​តប​
​សម្របសម្រួល​!!!
(​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ដកស្រង់​ចេញពី ហ្វេ​ស​ប៊ុ​ក ចាបពូក​)​។


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com