ពីនេះ ពីនោះ
តើ «​សំណល់​ឡ​ជីវឧស្ម័ន​» និង «​ឡ​ជីវឧស្ម័ន​» មានន័យ​ដូចម្ដេច​?
14, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ  «​សំណល់​ឡ​ជីវឧស្ម័ន » និង «​ឡ​ជីវឧស្ម័ន​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​សំណល់​ឡ​ជីវឧស្ម័ន​» (Bioslurry)​សំណល់​ហូរ​ចេញពី​ឡ​ជីវឧស្ម័ន​ដែល​ទទួលរង​នូវ​ការ​បំបែក​ធាតុ ក្នុង​លក្ខខណ្ឌ​គ្មាន​អុកស៊ីសែន ហើយ​គ្មាន​ក្លិនស្អុយ មិន​ទាក់ទាញ​សត្វល្អិត ដូចជា​ជីលា​មក​សត្វ ព្រោះ​គ្រាប់​ស្មៅ​និង​សត្វល្អិត​ត្រូវបាន​សម្លាប់​ក្នុង​ឡ​ជីវឧស្ម័ន​។

​រីឯ​ពាក្យ «​ឡ​ជីវឧស្ម័ន​» (Biodigester) សំណង់​មូល​មួយ​ប្រភេទ​សង់​ពី​ឥដ្ឋតាន់​និង​បេតុង​កប់​ក្នុង​ដី ផ្ទុក​ដោយ​លាមក​សត្វ​ដែល​អាចបង្កើត​ឧស្ម័ន​មេតាន​ឬ​ជីវឧស្ម័ន ហើយ​អាច​បន្សល់​នូវ​ជីធម្មជាតិ​ដ៏​ល្អប្រសើរ​។

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកា ស​ធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com