ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​ថ្ងៃ ៣០​នាទី​អាច​ពិបាក​ដល់​ការ​គេង​ពេលយប់​ដែរ​ទេ​?
15, Jan 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ការដែល​បណ្តោយ​ខ្លួន​គេង​ថ្ងៃ​អាចជួយ​ដល់​ការជួសជុល​រាល់​ការខូចខាត​ផ្សេងៗ​ដែល​បណ្តាលមកពី​ការ​គេង​មិន​គ្រប់​បាន​។ ប៉ុន្តែ​ការសិក្សា​នេះ​បាន​សរសេរ​បន្ថែមទៀត​ថា អត្ថប្រយោជន៍​មួយ​នេះ​មាន​តិច​ណាស់​ដែល​កើត​ឡើងលើ​បុរស​វ័យក្មេង​សុខភាព​ល្អ​ចំនួន ១១​នាក់​។ គេ​បានដឹង​ជា​យូរ​មកហើយ​ថា ការ​គេង​មិន​គ្រប់​នៅពេល​យប់​អាចមាន​បញ្ហា​អវិជ្ជមាន​មួយ​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ និង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។



​អ្នកស្រាវជ្រាវ​ចង់ដឹង​ថា តើ​គ្រាន់តែ​គេង​ថ្ងៃ​រយៈពេល​ខ្លី​យូរ​បំផុត ៣០​នាទី អាច​ជួសជុល​ដល់​ការខូចខាត​មួយចំនួន​ដែល​បណ្តាលមកពី​ការ​គេង​មិន​គ្រប់​នៅពេល​យប់​ដែរ​ឬ​អត់ ឬ​គេង​យប់​បានត្រឹមតែ​ពីរ​ម៉ោង​។  ពួកគេ​បាន​ពិនិត្យ​ទៅលើ​កន្លែង​បញ្ជាក់​ជីវសាស្ត្រ ឬ Biomarker ដូចជា ស្ត្រេ​ស​អ័រម៉ូន បន្ទាប់មក ប្រៀបធៀប​វា​ជាមួយនឹង​ការគ្រប់គ្រង​លើ​ឥទ្ធិពល​នៃ​ការ​គេង​ថ្ងៃ​រយៈពេល​ខ្លី​។

​អ័រម៉ូន​ស្ត្រេ​ស​មួយ​ក្នុងចំណោម​បី​ត្រូវបាន​គេ​ពិនិត្យ ឃើញថា​មានការ​កើនឡើង​នៅពេល​ថ្ងៃ​ក្រោយពី​បុរស​គេង​មិនបាន​គ្រប់គ្រាន់ ប៉ុន្តែ​មិនកើត​ឡើងលើ​បុរស​ដែល​គេង​ថ្ងៃ​ឡើយ​។ កម្រិត​នៃ​ប្រូតេអ៊ីន​មួយ​ដែល​ចូលរួម​ក្នុងការ​ឆ្លើយតប​ប្រព័ន្ធ​ភាពស៊ាំ Interleukin-6 ឬ IL-6 ត្រូវបាន​ថយចុះ​ក្រោយពី​គេង​បាន​តិចតួច ប៉ុន្តែ​មិនកើត​ឡើងលើ​បុរស​ដែល​គេង​ថ្ងៃ​ឡើយ​។​

​ការបញ្ជាក់​នៃ​ការរកឃើញ​ទាំងនេះ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ ការ​វាស់​ទៅលើ Biomarker តែមួយ​ដូចជា IL-6 មិនអាច​ផ្តល់នូវ​ភាពច្បាស់លាស់​ណាមួយ​ដែលថា ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ស្រួលបួល​ឡើងវិញ​ទេ ព្រោះថា​វា​មានការ​ចូលរួម​ទាំង​ការ​មាន​សកម្មភាព និង​ការថយចុះ​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ការសិក្សា​នេះ​ក៏​មិនបាន​ប្រាប់ថា ការ​គេង​ថ្ងៃ​ធ្វើ​ឲ្យ​បាត់​ស្ត្រេ​ស​ដែរ​។

​កម្រិត​នៃ​ស្ត្រេ​ស​អ័រម៉ូន​មួយ​ឈ្មោះថា Noradrenaline ត្រូវបាន​កើនឡើង​ក្រោយពី​គេង​មិនបាន​គ្រប់ ប៉ុន្តែ​រឿងនេះ​ប្រហែល​រង​ការប៉ះពាល់​ដោយសារ​កត្តា​ផ្សេងៗ​ទៀត​។ ដូច្នេះ​លទ្ធផល​នៃ​ការសិក្សា​ដ៏​តូច​មួយ​នេះ​មិនអាច​បង្ហាញថា តើ​ការ​គេង​ថ្ងៃ​ពិតជា​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ឬ​ការឆ្លើយតប​នឹង​ស្ត្រេ​ស​ឬ​អត់​ឡើយ​។  ដូច្នេះ​បើសិនជា​អ្នក​ពិបាក​នឹង​ងងុយគេង​នៅពេល​ថ្ងៃ អ្នក​ប្រហែលជា​ត្រូវការ​ពង្រឹង​ដល់​គុណភាព និង​រយៈពេល​នៃ​ការ​គេង​នៅពេល​យប់​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com