កីឡាអន្តរជាតិ
អន្តរជាតិ
Cyrille Regis អតីត​ខ្សែប្រយុទ្ធ West Brom ស្លាប់​ក្នុង​វ័យ ៥៩​ឆ្នាំ​
15, Jan 2018 , 5:24 pm        
រូបភាព
Cyrille Regis អតីត​ខ្សែប្រយុទ្ធ West Bromwich Albion និង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បាន​ស្លាប់​នៅ​អាយុ ៥៩ ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



Regis ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​រហស្សនាម Baggies ចំនួន ២៩៧​ប្រកួត ស៊ុត​បញ្ចូល​ទី ១១២​គ្រាប់ មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Coventry City នៅ​ឆ្នាំ ១៩៨៤ ក្នុងតម្លៃ ២៥​ម៉ឺន​ផោន ប្រមាណ ៣៤​ម៉ឺន​ដុល្លារ​អាមេរិក​។ លោក ក៏​ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​បាន ២៧៤​ប្រកួត​ដែរ និង​រក​គ្រាប់​បាល់​បាន ៦២​គ្រាប់ មុនពេល​ចូលនិវត្តន៍ ក្នុង​ខែតុលា ឆ្នាំ​១៩៩៦​។



​ក្នុង​វិស័យ​កីឡាបាល់ទាត់ Regis គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​សម្រាប់​កីឡាករ​បាល់ទាត់​ស្បែក​ខ្មៅ​។​

​កាលពី​លោក​លេង​ជាមួយ Laurie Cunningham និង Brendon Batson នៅ​កីឡដ្ឋាន The Hawthorns របស់ West Brom​។​

​អ្នក​ទាំង​៣ (Regis, Cunningham និង Batson) ត្រូវបាន​គេ​ឲ្យ​រហស្សនាម​ថា The Trio នា​អំឡុង​ពេលនោះ ប៉ុ​ន្តេ​ក៏​ត្រូវបាន​អ្នកគាំទ្រ​រើសអើង​ជាតិ​សាសន៍​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែរ​៕


Tag:
 បាល់ទាត់​
  West Brom
  Cyrille Regis
  ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com