កីឡាអន្តរជាតិ
អន្តរជាតិ
Stoke City តែងតាំង​លោក Paul Lambert ជា​គ្រូបង្វឹក​ថ្មី​របស់ខ្លួន​
15, Jan 2018 , 10:59 pm        
រូបភាព
លោក Paul Lambert ក្លាយជាគ្រូបង្វឹក​ថ្មីរបស់ Stoke City
លោក Paul Lambert ក្លាយជាគ្រូបង្វឹក​ថ្មីរបស់ Stoke City
ដោយ: ថ្មីៗ
Stoke City ដែល​ព្យាយាម​រក​ពិន្ទុ​ឲ្យ​បាន​កាន់តែ​ឆ្ងាយ​ពី​តំបន់​កាត់ចោល បានប្រកាស​តែងតាំង​លោក Paul Lambert ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ខ្លួន ជំនួស​លោក Mark Hughes​។ ក្លិប​នៃ​ក្របខណ្ឌ Premier League បានប្រកាស​ពី​ការតែងតាំង​បុរស​ជនជាតិ​ស្កុ​ត​ឡេ​ន នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​។​



អត្ថបទទាក់ទង


​លោក Paul Lambert អាយុ​៤៨​ឆ្នាំ បាន​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំកន្លះ ហើយ​ត្រូវ​ដឹកនាំ​ក្លិប​នៅ​កីឡដ្ឋាន bet365 Stadium ចាប់​ពីថ្ងៃ​អង្គារ បន្ទាប់ពី​ទស្សនា​ជំនួប​រវាង Stoke និង​ម្ចាស់ផ្ទះ Manchester United​ដែលមាន​លោក Eddie Niedzwiecki ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ក្រោយ​ការចាកចេញ​របស់លោក Mark Hughes​។​
 
​នៅមុន​ទទួល​បានការ​តែងតាំង​នេះ លោក Paul Lambert ទើប​ចាក​ចេញពី​តំណែង​ក្លិប Wolverhampton Wanderers ហើយ​ក្លិប​មួយចំនួនទៀត​ដែល​លោក​ធ្លាប់​ដឹកនាំ​រួមមាន Norwich City, Aston Villa និង Blackburn Rovers ជាដើម​។​
 

​លោក Lambert ជា​អតីត​កីឡាករ​ជម្រើសជាតិ​ស្កុ​ត​ឡេ​ន ចន្លោះ​ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០០៣ ហើយ​ក្នុងនាម​ជា​កីឡាករ​អាជីព​ចន្លោះ​ពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​២០០៦ អតីត​ខ្សែបម្រើ​រូបនេះ ធ្លាប់​ឈ្នះ​ពាន Champions League ជាមួយ Borussia Dortmund និង​ឈ្នះ​ជើងឯក Scottish League ជាមួយ Celtic ចំនួន​៤​លើក​៕



Tag:
 Stoke City
  Paul Lambert
  Mark Hughes
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com