ពីនេះ ពីនោះ
ប្រយ័ត្ន​ច្រឡំ ជើង «​ត​» ទៅ ជើង «​ដ​»!
18, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​លក្ខណៈពិសេស​របស់​ភា​សា​ខ្មែរ​គឺ ជើង «​ត​» ដូចគ្នា​នឹង ជើង «​ដ​» តែ​ពាក្យ​ដែល​ប្រើ​ដោយ ជើង «​ត​»​មានន័យ​ខុសគ្នា​នឹង​ពាក្យ​ដែល​ប្រើ​ជើង «​ដ​» សូម្បីតែ​បញ្ចេញ​សំឡេង​ក៏​ផ្សេងគ្នា​ដែរ​។



​ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ប្រើ​ជើង «​ត​» មានដូចជា​៖ កន្តើយ​( ព្រងើយ​), មន្ត្រី​(​អ្នកមាន​គំនិត​,​អ្នករាជការ​ដែលមាន​ស័ក្តិយស​),​កិត្តិយស​(​កេ​រិ៍្ត​ឈ្មោះ​ដ៏​រុងរឿង​), កិត្តិនាម​(​នាម​ល្បី​ល្បាយ​), មិត្ត​( អ្នក​ដែល​រាប់អាន​), លក្ខន្តិក​(​សេចក្តីកំណត់​), ខន្តី​(​សេចក្តី​អត់ឱន​), ប្រតិបត្តិ​(​ការប្រព្រឹត្ត​), បញ្ញត្តិ​(​សេចក្តី​ហាមប្រាម​), ភស្តុតាង​(​ជា​គ្រឿង​សម្គាល់ ដើម្បី​សំអាង​), ផ្តិតផ្តូង​(​ចំតិតចំតូង​), ផ្តិល​(​អ្វីមួយ​សម្រាប់​ដងទឹក​), ផ្តឹ​កៗ​(​ដែលមាន​ដង្ហើម​តិចៗ ជិត​ស្លាប់​), កន្ត្រោង​(​លោត​ចាប់​)​កន្ត្រៃ​(​ប្រដាប់​សម្រាប់​កាត់​)​។​ល​។​

​ពាក្យ​ដែល​ប្រើ​ជើង «​ដ​» មានដូចជា​៖ ក្ដាន់​(​ឈ្មោះ​ម្រឹគ​ដែលមាន​ស្នែង​ម្ខាងៗ បែកខ្នែង​ជា​៣ ដូចជា​ប្រីស​), ក្ដាប់​(​បិទ​ឱ្យ​ជាប់​), ក្ដាម​(​សត្វ​មាន​ជើង​១០ ភ្នែក​លៀន​),​ក្ដារខៀន​(​ប្រដាប់​សរសេរ​), ក្ដាំង​(​ក្រៀម​ស្វិត​រឹង​ជាប់​គ្នា​), ក្ដី​(​ដំណើរ​, ហេតុ​),​ក្ដៅ​(​ដែលមាន​កម្តៅ​), ក្ដិច​(​បិ​ច​ដោយ​ក្រចកដៃ​), ក្ដឹប​(​ផ្លៃ​ឈើ​តូច​ខ្លី​), ក្ដុងក្ដាំង​(​សូរ​ខ្លាំង​ផ្ទួនៗ ហើយ​ឮសូរ​ម្តងៗ​ពីរ​សម្លេង​), ក្ដុល​(​ទាល់​, រួញ​,​គិត​មិន​ចេញ​), ក្ដឿង​(​ត្បាល់​សម្រាប់​ជាន់​អង្គរ​), ក្ដួល​(​អួល​ខ្យល់​ដោយ​សេចក្តី​តូចចិត្ត​), ក្ដែ​ងៗ​(​ដែល​ឮ​ខ្លាំង​), ភក្ដី​(​ចំណែក​, សេចក្តីស្រឡាញ់​ស្មោះ​), សម្តែង​( ធ្វើ ឬ បញ្ចេញឱ្យឃើញ​),​សម្តី​(​ពាក្យ​ដែល​ស្តី ,​និយាយ​), ផ្តេសផ្តាស​(​ដែល​ខ្ជីខ្ជា​, ឥត​សណ្តាប់ធ្នាប់​), សណ្ដាប់​(​ស្តាប់​), ស្តាយ​(​នឹក​អាល័យ​), ស្តាំ​(​ដែល​ទីទៃ​ពីឆ្វេង​), ស្ដុកស្តម្ភ​(​ដែល​សម្បូរ​), ទ្រឹស្ដី​(​ការយល់ឃើញ​ដោយ​គំនិត​អ្នកប្រាជ្ញ​), ពិស្តារ​(​សេចក្តី​ទូលាយ​), សួស្ដី​(​សេចក្តីសុខ​ចម្រើន​), ស្ដោះ​(​បញ្ចេញ​ទឹកមាត់​), ប្ដី​(​បុរស​ជា​គូ​គ្នា​នឹង​ស្ត្រី​ជា​ភរិយា​), ប្ដឹង​(​ចោទប្រកាន់​), ប្ដូរ​(​ផ្លាស់​ពីមួយ​ទៅមួយ​), បេ្ត​ជ្ញា​(​ប្រាកដប្រជា ការសន្យា​គ្នា​, កាន់​តាំងចិត្ត​),​ផ្តិត​(​ធ្វើឱ្យ​ដិត​)​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com