ពីនេះ ពីនោះ
ពាក្យ​ដែលមាន​«​ព្រឹទ្ធ​»​នៅ​ខាងដើម សម្គាល់​ភាព​វ័យ​ចម្រើន​!
20, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ព្រឹទ្ធ​» ជា​គុណនាម សម្រាប់​សម្គាល់ ពី​ភាព​ចម្រើន ដែលមាន​វ័យ​ចម្រើន អាយុកាល​ច្រើន ដែល​គេ​ហៅថា ចាស់​បុរាណ​។



​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែលមាន «​ព្រឹទ្ធ​» នៅ​ខាងដើម​មានដូចជា​៖ ព្រឹទ្ធាចារ្យ​(​អាចារ្យ​ដែលមាន​អាយុ​ច្រើន​, អាចារ្យ​ចាស់ទុំ​), ព្រឹទ្ធសភា​(​ឈ្មោះ​សភា​មួយ​ជា​អង្គការ​នយោបាយ​សម្រាប់​ប្រទេស​ដែល​ស្រដៀង​នឹង​ក្រម​ប្រឹក្សា​ព្រះ​ជាណា​ចក្រ​កម្ពុជា​),​យាយ​ព្រឹទ្ធា (​ស្ត្រី​ដែលមាន​វ័យ​ចំណាស់​), ព្រឹទ្ធិកម្ម​(​ចំណេញ​បាន​ច្រើន​), ព្រឹទ្ធិរោគ​(​រោគ​ធំ​), ចាស់​ព្រឹទ្ធ ឬ​ចាស់ព្រឹទ្ធចាស់ព្រេង​(​ចាស់​ពី​ព្រេងនាយ​យូរ​មកហើយ​)​។​ល​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com