ពីនេះ ពីនោះ
ព័ត៍មានសុខភាព
យុវវ័យដែលមើលកញ្ចក់ឧបករណ៍ច្រើនពេកមិនសូវគេងឡើយ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា យុវវ័យគឺមិនសូវគេងបានគ្រប់ឡើយនៅពេលពួកគេមានប្រើប្រាស់កុំព្យូទ័រច្រើន។ ការសិក្សានេះមានការចូលរួមពីយុវវ័យរហូតដល់ ១០០០០នាក់ក្នុងប្រទេសណរវេ ហើយក៏មានការបញ្ចូលនូវឧបករណ៍គ្រប់ប្រភេទដែលមានកញ្ចក់ដូចជា ថាប្លេត ឡេបថប់ ឧបករណ៍លេងហ្គេម ទូរស័ព្ទឆ្លាតវៃ កុំព្យូទ័រ និងទូរទស្សន៍។
គេបានរកឃើញថា អ្នកដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងម៉ោងមុនពេលគេង គឺត្រូវការពេលកាន់តែយូរទើបគេងលក់។ ពួកគេក៏ទំនងជាមានអារម្មណ៍ថាយ៉ាងហោចណាស់ក៏ត្រូវការពីរម៉ោងទៀតដែរទើបគេងបាន។ រឿងនេះកើតឡើងពិតដែរចំពោះអ្នកដែលចំណាយពេលយ៉ាងហោចណាស់ពីរម៉ោងនៃភាពទំនេរនៅមុខឧបករណ៍មានកញ្ចក់។ កាលណាយុវវ័យចំណាយពេលលើឧបករណ៍អេឡិចត្រូនិចកាន់តែច្រើន ការគេងរបស់ពួកគេកាន់តែតិច។
យកល្អគួរតែសម្គាល់ថា អ្នកស្រាវជ្រាវមិនបានវាយតម្លៃថាតើមានឃើញអ្វីជាភាពខុសគ្នា ហើយប៉ះពាល់ទៅលើជីវិត ឬសុខភាពរស់នៅរបស់យុវវ័យរាល់ថ្ងៃទេ។ ជាមួយគ្នានេះដែរ លក្ខណៈនៃការសិក្សានេះមានន័យថា យើងមិនអាចនិយាយបានថា ការប្រើប្រាស់ឧបករណ៍បែបនេះធ្វើឲ្យគេងមិនលក់ដោយផ្ទាល់ទេ ព្រោះថា វាត្រូវបានគេគិតគូរ ឬវាស់នៅពេលតែមួយ។ ករណីខ្លះ យុវវ័យមិនអាចគេងបានអាចដោយសារតែពួកគេប្រើឧបករណ៍នេះនៅខាងក្រៅបន្ទប់គេង។
យ៉ាងណាមិញ យកល្អគួរតែសង្កត់ធ្ងន់ថា ការដែលគេងបានគ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់វ័យទាំងអស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com