ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​មន្ត្រី​ឲ្យ​ប្រឹង​អនុវត្ត​ការងារ​បានល្អ ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ​អាណត្តិ​ទី​៦
16, Jan 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ឲ្យ​ប្រឹងប្រែង​អនុវត្ត​ការងារ​បានល្អ ទាំង​ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច ទាំង​ការការពារ​សន្តិសុខ សុវត្ថិភាព​តាម​មូលដ្ឋាន សម្រាប់​ការដឹកនាំ​ប្រទេស​នា​ឆ្នាំ​ចុងក្រោយ នៃ​អាណត្តិ​ទី​៥​នេះ ដើម្បី​ដំណើ​ឆ្ពោះទៅរក​ភាពជោគជ័យ ក្នុង​អាណត្តិ​ទី​៦ បន្តទៀត​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន ហាក់​ចង់​ដាស់តឿន​មន្ត្រី​ខ្លួន កុំ​ឲ្យ​មានការ​ធ្វេសប្រហែស​ក្នុងការ​អភិវឌ្ឍ​ប្រទេស ស្របពេល​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺមហារីក នៅ​បរិវេណ​មន្ទីរពេទ្យ​កាល់ម៉ែត សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​ត្រូវតែ​ជា​ឆ្នាំ​ដែលមាន​ការអភិវឌ្ឍ​ល្អ ព្រោះ​ជា​ឆ្នាំ​ដំណាក់កាល​ចុងក្រោយ​នៃ​នីតិកាល​ទី​៥ ដើម្បី​ឈាន​ឆ្ពោះទៅ​នីតិកាល​ទី​៦»​។​

​សូម​ស្ដាប់​សំឡេង​៖




​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ កុម្ភៈ​ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ ចំនួន​៤ ចូលរួម​ប្រកួតប្រជែង ក្រោម​អង្គ​បោះឆ្នោត​ជាង​១​ម៉ឺន​នាក់​។ ចំណែក​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​។


Tag:
 ហ៊ុន សែន​
 ​ បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com