ជាតិ
ភ្លៀង​កក់ខែ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​១៩-២១ ខែមករា​
17, Jan 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៩​ដល់ទី​២១ ខែមករា នៅ​កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ ជាពិសេស​ខេត្ត​ប៉ែក​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្តា​ធានី​-​ខេត្ត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​។



​ប្រទេស​កម្ពុជា បាន និង​កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ការ​ព្យ​ករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមករា ដោយបាន​បន្ត​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមករា​នេះ កម្ពុជា នឹង​ទទួល​ខ្យល់​ដែល​បក់​ម​ពី​ទិសខាងកើត​(​មកពី​សមុទ្រ​ចិន​ខាងត្បូង​)​។

​ផ្នែក​តាម​ការ​ព្យាករ​នេះ កម្ពុជា​នឹងមាន​ភ្លៀង​កក់ខែ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមករា ពិសេស​បណ្តា​ខេត្ត​ប៉ែក​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្តា​ធានី​-​ខេត្ត​នៅ​ភាគខាងត្បូង មានដូចជា​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តកំពត​៕


Tag:
 ​អាកាសធាតុ​
 ​ ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com