កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho ប្រកាស​ចូលនិវត្តន៍ ក្រោយ​អត់​ក្លិប​លេង​តាំងពី​ឆ្នាំ​២០១៥
17, Jan 2018 , 2:00 pm        
រូបភាព
​អតីត​វីរបុរស​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង FC Barcelona កីឡាករ Ronaldinho បានសម្រេច​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​ហើយ ក្រោយ​គ្មាន​ក្លិប​លេង​តាំងពី​ឆ្នាំ​២០១៥​មក​។​



Ronaldinho (​ឈ្មោះ​ពេញ Ronaldo de Assis Moreira) ដែល​បច្ចុប្បន្ន​ឈានចូល​ដល់​វ័យ ៣៧​ឆ្នាំ ជា​កីឡាករ​មួយរូប​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ World Cup ឆ្នាំ​២០០២ ជួយ Barcelona លោក​ពាន Champions League ឆ្នាំ​២០០៦ រួមទាំង​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​ជាងគេ​លើ​លោក Balon d'Or ១​លើក​ផងដែរ​នៅ​ឆ្នាំ ២០០៥​។​

​បងប្រុស និង​ភ្នាក់ងារ​របស់​អ​តី​សមាជិក AC Milan និង Paris St-Germain គឺ​លោក Roberto Assis បានបញ្ជាក់​ពី​ការចូលនិវត្តន៍​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦ ខែមករា​។​
«​គាត់​សម្រេចចិត្ត​ឈប់​ហើយ ហើយ​អ្វីៗ​ត្រូវបាន​បញ្ចប់​នៅពេលនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក Assis​។​

Ronaldinho បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង​ក្នុង​ក្លិប Gremio នៅ​ប្រេ​ស៊ី​ល​មុនពេល​ផ្ទេរ​ទៅកាន់ Paris St-Germain ក្នុង​ឆ្នាំ ២០០១​។ ក្រោយ​រួមរស់​ជាមួយ​ក្រុម​ដែលមាន​មូល​ដ្ឋា​ន​ក្នុងប្រទេស​បារាំង​៥​ឆ្នាំ ក៏បាន​ផ្លាស់​ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ជាមួយ​ការបង្ហាញ​ខ្លួន​យ៉ាង​ជោគជ័យ មុន​ទៅ​ចូលរួម​ជាមួយ AC Milan ពី​ឆ្នាំ​២០១០ ដល់ ២០១១​។ ឆ្នាំ ២០១១ រូបគេ​បាន​បាន​ត្រឡប់​ទៅ​ប្រេ​ស៊ី​ល​វិញ​ជាមួយ​ក្រុម Flamengo រួច​បន្ត​លេង​ឲ្យ Atletico Mineiro, Queretaro នៃ​លី​ក​ម៉ិ​ក​ស៊ី​ក និង​ចុងក្រោយ Fluminense របស់ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៥៕


Tag:
 បាល់ទាត់​
  Ronaldinho
  ចូ​ន​និវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com