អត្ថបទពាណិជ្ជកម្ម
អន្តោប្រវេសន៍​តាមរយៈ​ការវិនិយោគ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ស្វែងរក​ឱកាស​នៅក្រៅ​ប្រទេស កំពុង​កើនឡើង​
17, Jan 2018 , 2:40 pm        
រូបភាព
​មាន​ទស្សនៈ​ថ្មី​មួយ​នៅក្នុង​សង្គម​កម្ពុជា​នោះ​គឺ ការធ្វើ​អន្តោប្រវេសន៍ តាមរយៈ​ការវិនិយោគ​ដែល​បាន​ជួយ​ដល់​ម្ចាស់​អាជីវកម្ម បុគ្គល និង​ក្រុមគ្រួសារ​ជាច្រើន​ពាន់​នាក់​នៅ ទូទាំង​ពិភពលោក រួចមកហើយ​។ ការធ្វើ​បំលាស់​ទី ឫ​ចល័តភាព បញ្ហា​ទាក់ទង​ការធ្វើ​អន្តោប្រវេសន៍ និង​កត្តា​ជាច្រើន​ទៀត​ដែលមាន​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មធ្យោបាយ​មួយ ឫ​ផ្សេងទៀត ដែលមាន​ការទាក់ទង​ដល់​ទាំង​ជនជាតិ កម្ពុជា ក៏ដូចជា ជនជាតិ​បរទេស​ដែល​រស់នៅ និង​កំពុង​ប្រកប​របរ​អាជីវកម្ម​នៅក្នុង​ប្រទេស​។ ម្ចាស់​អាជីវកម្ម​ជាច្រើនរូប​រួចមកហើយ​បានចាប់ផ្តើម​ស្វែងរក​វិធីសាស្ត្រ​ដ៏​មាន​ប្រយោជន៍ សម្រាប់​ការ វិនិយោគ​នៅក្រៅ​ប្រទេស ក៏ដូចជា​មធ្យោបាយ​វិនិយោគ​ថ្មីៗ​ផ្សេងទៀត​។

Harvey Law Group (HLG) គឺជា​ក្រុមហ៊ុន​លក្ខណ​:​អន្តរជាតិ​ឈានមុខ​គេ​មួយ​ដែលមាន​ឯកទេស​លើ ការរៀបចំ​ដំណើរការ​ឆ្លងកាត់​ប្រទេស និង​ការធ្វើ​បំលាស់​ទី ឫ​ចល័តភាព​។ ជាមួយនឹង​កេ​រិ៍្ត​ឈ្មោះ​នៅ​ទូទាំង​ពិភពលោក HLG ដើរតួ​ជា​តំណាង​បុគ្គល​លំដាប់​ជាន់ខ្ពស់ ក៏ដូចជា​សាជីវកម្ម​ផ្សេងៗ និង​បាន ធ្វើ​ការបើក​ការិយាល័យ​ទី ១៨ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ដល់​ជនជាតិ​កម្ពុជា និង​អ្នករស់នៅ​ទីនេះ ដែល​មិនមែនជា​ជនជាតិ​កម្ពុជា​នូវ​ការធ្វើ​ចល័តភាព ក៏ដូចជា ជម្រើស​វិនិយោគ​ដើម្បី​គោលបំណង​ធ្វើ អន្តោប្រវេសន៍ ដែល​គោលបំណង​នេះ​ដើម្បី​រៀបចំ​សម្រួល​ចល័តភាព និង​ការធ្វើ​បំលាស់​ទី​របស់ អ្នក​គ្រប់គ្នា សម្រាប់​ការធ្វើ​វិនិយោគ ក៏ដូចជា​សម្រាប់​សហគ្រាស និង​ក្រុមហ៊ុន​។​

​ក្នុងចំណោម​កម្មវិធី​ដែល​ធ្វើការ​ផ្សព្វផ្សាយ និង​ផ្តល់ជូន រួមមាន​កម្មវិធី​ដែល​ផ្តល់​លទ្ធភាព​ដើម្បី​ទទួលបាន Green Card ទៅ​សហរដ្ឋអាមេរិក​ទាំង​ក្រុមគ្រួសារ​។​



​កម្មវិធី​សម្រាប់​អ្នកធ្វើ​អន្តោប្រវេសន៍​ក្នុងនាម​វិនិយោគិន ឈ្មោះ EB-5 គឺជា​វិធី​ដ៏​ឆាប់រហ័ស​បំផុត​ដើម្បី ទទួលបាន​ការតាំង​លំនៅ​អចិន្ត្រៃយ៍​សម្រាប់​ក្រុមគ្រួសារ​ទាំងមូល​នៅ​សហរដ្ឋអាមេរិក និង​ទទួលបាន ជោគជ័យ​យ៉ាងខ្លាំង អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មកហើយ និង​ត្រូវបាន​ចាត់ទុកជា​កម្មវិធី​អន្តោប្រវេសន៍ តាមរយ​:​ការវិនិយោគ​ដែល​ឈានមុខ​គេ​សម្រាប់ វិនិយោគិន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។​

​ត្រលប់​ទៅ​ឆ្នាំ ២០០៧​វិញ ពេលនោះ​មាន​វិនិយោគិន​តិចជាង ១ ពាន់​នាក់ ដែល​បានដាក់​ពាក្យស្នើសុំ ខណ​:​ដែល គិត​ត្រឹម ឆ្នាំ ២០១៧ វិញ មាន​ពាក្យស្នើសុំ​ច្រើនជាង ១​ម៉ឺន ៣​ពាន់​ច្បាប់ ដែល​បានទទួល ដោយ​អាជ្ញាធរ របស់​សហរដ្ឋអាមេរិក ឈ្មោះ USCIS​។​

​ទឹកដី​ប្រទេស​ចិន (​ចិនដីគោក​) គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាងកើត ដែលមាន​ចំនួន​ដាក់ពាក្យ​ស្នើសុំ សម្រាប់​កម្មវិធី EB-5 របស់​សហរដ្ឋអាមេរិក​ច្រើនជាងគេ ខណ​:​ដែល ប្រទេស​កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម និង​តៃវ៉ាន់ គឺជា​ប្រទេស​បន្តបន្ទាប់​ដែល​ស្ថិតក្នុង ចំណាត់ថ្នាក់​នេះ​។​

​ខណ​:​ដែលមាន​ការិយាល័យ​នៅ ១៥ ប្រទេស​រួចមកហើយ រួមមាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង សាំង​ហ្គា​ពួរ ថៃ និង​វៀតណាម ក្រុមហ៊ុន HLG បាន​ណែនាំ​និង​ផ្តល់​ប្រឹក្សា​យោបល់​ដល់​អតិថិជន​ជាច្រើន រួចមកហើយ ទៅលើ​ការធ្វើ​អន្តោ​ប្រវេ​ស៍​តាមរយ​:​ការវិនិយោគ និង​បាន​ជួយ​ដល់​ជាង ៣ ពាន់​គ្រួសារ រួចមកហើយ និង​ជួយ​រៀបចំ​ចាត់ចែង​ការវិនិយោគ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ចំនួន​ជាង ២ ពាន់​លាន​ដុល្លារ កាណាដា ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​កម្មវិធី​វិនិយោគ​បច្ចុប្បន្ន​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ EB-5 អាចជួយ​ដល់​វិនិយោគិន​ទទួលបាន Green Card ជាមួយនឹង​ការវិនិយោគ​ទឹកប្រាក់​ចំនួន ៥០ ម៉ឺន​ដុល្លា​អាមេរិក​។ កម្មវិធី​នេះ​មិនមាន​លក្ខខណ្ឌ កំហិត​រារាំង​ណាមួយ​ឡើយ សម្រាប់​ជនជាតិ​កម្ពុជា​ភាគច្រើន​។​

​អ្នក​ដែលមាន​សញ្ជាតិ​កម្ពុជា​ក៏​កំពុងតែ​សម្លឹងមើល​ប្រទេស​កាណាដា​ជា​គោលដៅ​របស់ខ្លួន ខណ​:​ដែល​គេ ដឹងថា ពួកគេ​អាច​ទទួលបាន​ប័ណ្ណ​តាំង​លំនៅ​អចិន្ត្រៃយ៍​នៅ​ទីនោះ ជាមួយនឹង​ការវិនិយោគ​ទឹកប្រាក់ ចំនួន​ប្រហែល ជាង ៣០ ម៉ឺន​ដុល្លារ​កាណាដា​ប៉ុណ្ណោះ​។​

“​ចំនួន​កើនឡើង​នៃ​បុគ្គល​ដែលមាន​ទ្រព្យធន​ខ្ពស់ ម្ចាស់​អាជីវកម្ម ក៏ដូចជា អ្នកធ្វើ​មាតុភូមិនិវត្តន៍ បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការពង្រីក​ក្រុមហ៊ុន និង​គម្រោង​ការងារ​រ​បស់​ពួកគេ​ទៅ​ក្រៅប្រទេស ហើយ​បានមក​ពិភាក្សា​យោបល់ ដើម្បី​រក​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​បន្ត​ដំណើរការ​គម្រោង​ទៅមុខទៀត​។ ពួកយើង​តែងតែ​ផ្តល់យោបល់​ដល់​ពួកគេ និង​ស្វែងរក​វិធីសាស្ត្រ​វិនិយោគ​ដ៏​ឈ្លាសវៃ សម្រាប់​អតិថិជន របស់​ពួកយើង​។ ពិភពលោក​បាន​ផ្លាស់ប្តូ​រហើយ ហើយ​វា​មិនមែន​គ្រាន់តែ​អំពី​ការវិនិយោគ​ក្នុង​អាជីវកម្ម នោះទេ តែ​ដើម្បី​បាន​អ្វី​បន្ថែម​ពីលើ​នេះ​ទៅទៀត​។ នេះ​ជា​អ្វីដែល​យើង​អាចជួយ​រៀបចំ​ជូន​លោក អ្នក​បាន​។​” នេះ​ជា​ពាក្យសម្តី​របស់ លោក Bastien Trelcat  (Managing Partner) របស់ ក្រុមហ៊ុន HLG​។

​សម្រាប់​ការតាំង​លំនៅ​អចិន្ត្រៃយ៍ សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា នៅតែ​ជា​ប្រទេស​គោលដៅ សំខាន់ ដែល​ក្រុមគ្រួសារ​សញ្ជាតិ​កម្ពុជា​ដែលមាន​ទ្រព្យធន​មានបំណង​ទៅ​រស់នៅ ឫ បញ្ជូន​កូនៗ​របស់ ពួកគេ​សម្រាប់​គោលដៅ​អប់រំ​សិក្សា​។​



​ការទទួលបាន​សញ្ជាតិ​ពីរ គឺ​អនុញ្ញាត​អោយបាន​ដោយ​ច្បាប់​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជនជាតិ​កម្ពុជា ក៏​អាចធ្វើ​ការវិនិយោគ​ដោយ​សុវត្ថិភាព​ទៅក្នុង​ប្រទេស​ដែល​ផ្តល់​សញ្ជាតិ​ដូចជា ប្រទេស សាំង​ឃី​ត និង​នេ​វី​ស (St Kitts & Nevis) ប្រទេស សាន់ ឡូ​ស៊ា (Saint Lucia) ប្រទេស ហ្គ្រី​ណា​ដា (Grenada) ប្រទេស ដូ​មី​នី​កា (Dominica) និង ប្រទេស អាន់​ទី​ហ្គ័​រ (Antigua) ដោយ​ចាប់ផ្តើម​ការវិនិយោគ​ពី ១០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​អ្នកដាក់ពាក្យ​ស្នើសុំ​ទោល​។ ជម្រើស​ផ្សេងទៀត​រួមមាន ប្រទេស សាយ​ព្រឺស (Cyprus) និង ប្រទេស ប៊ុលហ្គារី (Bulgaria) ដែល​សុទ្ធតែជា​សមាជិក​របស់ សហព័ន្ធ​អឺរ៉ុប ក៏ដូចជា ប្រទេស វា​ណា​ទូ (Vanuatu) ដោយ​ប្រទេស​ទាំងនេះ គឺ​អាចអោយ​អ្នកដាក់ពាក្យ ស្នើសុំ​ធ្វើការ​វិនិយោគ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ដែល​កំពុងតែ​រីក​ផុសផុល​យ៉ាងខ្លាំង​។ ខណ​:​ដែល បានទទួល​សញ្ជាតិ​នៃ​ប្រទេស​ដែល​លោកអ្នក​ទៅ​វិនិយោគ វិនិយោគិន​នឹងមាន​លទ្ធភាព​ដាក់លក់​វិញ​នូវ អចលនវត្ថុ​ដែល​បាន​ទិញ​នោះ​។​

​អតិថិជន និង​ម្ចាស់​អាជីវកម្ម​ជាច្រើន​មិនបាន​ដឹង​ពី​តម្លៃបន្ថែម​ជាច្រើន​ទៀត នៃ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ  ទៅក្នុង​ការវិនិយោគ​ស​ម្រា​ប់​ការធ្វើ​អន្តោប្រវេសន៍​នេះ ដែល​បន្ថែម​ពី​ការតាំង​លំនៅ​អចិន្ត្រៃយ៍ ឫ សញ្ជាតិ​ទី​ពីរ និង​លិខិតឆ្លងដែន​ទី​ពីរ​នេះ​។ គុណប្រយោជន៍​ផ្សេងទៀត ដែល​យើង​មិនបាន​រៀបរាប់​អស់ ទាក់ទង​នឹង​ការ ទទួលបាន​សញ្ជាតិ​ទី​ពីរ​នោះ​គឺ ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​ជាង ១៣០ ប្រទេស ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ ឫ​ទ្រព្យសម្បត្តិ​ពិតប្រាកដ​សម្រាប់​ពាណិជ្ជករ​ដែល​ត្រូវការ​ធ្វើដំណើរ ចេញចូល ប្រទេស​កម្ពុជា ជាប្រចាំ​។ បន្ថែម​ពីនេះ​ទៅទៀត គឺ​បានទទួល​ប័ណ្ណ​តាំង​លំនៅ​ជា អចិន្ត្រៃយ៍ ដែល​អាចអោយ​លោកអ្នក​បានទទួល គុណប្រយោជន៍​លើ​ប្រព័ន្ធ​តំហែទាំ​សុខភាព និង​ការអប់រំ ក្នុង តម្លៃ​ទាប និង​ការបង់ថ្លៃ​សិក្សា​ទាប​។​

​ការវិនិយោគ​ទៅ​ក្រៅប្រទេស រឺ​ការទទួលបាន​ការតាំង​លំនៅ នៅ​ប្រទេស​ផ្សេងទៀត ក៏​អាចជួយ​សម្រួល នូវ​បញ្ហា បំណុល​ពន្ធដារ ប្រសិនបើ​លោក​អ្នកមាន​គម្រោងការ​ពន្ធដារ​ណាមួយ​ដែល​ត្រូវធ្វើ​។​

​អំពី​ក្រុមហ៊ុន HLG
​ក្រុមហ៊ុន​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩២ នៅ​ទីក្រុង ម៉ុ​ន​ទ្រៀល (Montreal) ប្រទេស កាណាដា ដោយ​លោក Jean-Francois Harvey​។ Harvey Law Group គឺជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្លូវច្បាប់ ទាក់ទង​នឹង​ក្រុមហ៊ុន និង​ចល័តភាព ជា​លក្ខណ​:​អន្តរជាតិ ដោយមាន​ការិយាល័យ​នៅ​ស្ទើរតែ ទូទាំង ពិភពលោក រួមមាន ប្រទេស​កាណាដា សហរដ្ឋអាមេរិក ចិន ហុងកុង វៀតណាម ថៃ សាំង​ឃី​ត និង​នេ​វី​ស ហ្វីលីពីន បារាំង  អ៊ី​ស្តា​បុល ចក្រភព​អង់គ្លេស និង​អារ៉ាប់​រួម​។

​ក្រុមការងារ​របស់ HLG រួមមាន​មេធាវី និង​អ្នកផ្តល់​ប្រឹក្សា​យោបល់ ដែលមាន​កិត្តិនាម​នៅ​ទូទាំង ពិភពលោក ព្រមទាំង​មាន​សមាជិក​ដែលមាន​សមាសភាព​ឆ្នើម​នៅ សមាគម BAR របស់ កេ​ប៊ិច (Quebec) សមាគម​មេធាវី របស់​កាណាដា សមាគម BAR របស់ ប៉ារីស (Paris) ជាដើម​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ទើប​បានទទួល​ពានរង្វាន់​ជា ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្លូវច្បាប់​ផ្នែក​អន្តោប្រវេសន៍​ល្អ​ជាងគេ ចំនួន ពីរដង នៅក្នុង​កម្មវិធី​ពានរង្វាន់ Macallan ALB Hong Kong Law ប្រចាំឆ្នាំ លើក​ទី ១៣ និង ១៦ នៅក្នុង​ឆ្នាំ ២០១៤ និង ២០១៧​។​

Harvey Law Group គឺជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដែល​ចុះបញ្ជី​នៅ​កាណាដា និង​ជា​ក្រុមហ៊ុន ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​អន្តរជាតិ នៃ The Law Society of Hong Kong ក្រសួងយុត្តិធម៌​របស់​ប្រទេស វៀតណាម ហ្វីលីពីន រដ្ឋ​ហ្ល​រី​ដា (Florida) នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​បានទទួល​អាជ្ញាប័ណ្ណ ដោយ នាយកដ្ឋាន​ផ្តល់​សញ្ជាតិ​តាមរយ​: ការវិនិយោគ​របស់​ប្រទេស សាំង​ឃី​ត និង​នេ​វី​ស (St. Kitts & Nevis)​។​

​សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​នឹង​ឳ​កាស​វិនិយោគ​ក្នុង​កម្មវិធី​ដើម្បី​បាន​សញ្ជាតិ​នេះ សូម​ទាក់ទង​មក   Mr. Bastien Trelcat (Managing Partner) របស់ HLG ឫ Ms. Nymol Sokun ប្រធាន​ផ្នែក​អភិវឌ្ឍន៍ ពាណិជ្ជកម្ម (Business Development Manager)​។​
[email protected]
[email protected]

​ទូរស័ព្ទ​៖ +855 70 789 330 ឫ ចូលទៅ​កាន់ FB: https://www.facebook.com/HLGcambodia/
​អាស័យដ្ឋាន​៖ អាគារ Exchange Square, Unit ៧០៣ ជាន់​ទី ៧ ផ្លូវ ១០៦ សង្កាត់​វត្តភ្នំ ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​

(អត្ថបទពាណិជ្ជកម្ម)


Tag:
 Draff
© រក្សាសិទ្ធិដោយ thmeythmey.com