កីឡាអន្តរជាតិ
អន្តរជាតិ
លី​ក​ទី​២​អង់គ្លេស មាន​អ្នកទស្សនា​ច្រើនជាង​លី​ក​កំពូល​នៅ​អេ​ស្ប៉ា​ញ អ៊ីតាលី និង​បារាំង​
17, Jan 2018 , 8:39 pm        
រូបភាព
​លី​ក​កីឡាបាល់ទាត់​លំដាប់​ទី​២​អង់គ្លេស Championship ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុងនាម​លី​ក​ដែលមាន​អ្នកចូលរួម​ទស្សនា​ច្រើនជាងគេ​បំផុត​នៅ​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៦-២០១៧ ពោលគឺ​ច្រើនជាង​អ្នកទស្សនា​ក្នុង​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga អ៊ីតាលី Serie A និង Ligue1 របស់​បារាំង​ទៅទៀត​។​



​បើតាម​របាយការណ៍​កា​រ​ចាត់​តាំងរបស់ UEFA ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League នៅតែ​បន្ត​នាំមុខគេ​ក្នុង​តារាង​ជាមួយនឹង​ការចូលរួម​ទស្សនា​ផ្ទាល់​សរុប​ចំនួន ១៣,៦០៧,៤២០ នាក់ តាម​ពីក្រោយ​ដោយ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga មាន​ចំនួន ១២,៧០៣,៨៩៦​នាក់​។​

Championship ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ មាន​ចំនួន​សរុប ១១,០៨៦,៣៦៨ ច្រើនជាង អ្នកគាំទ្រ​ទស្សនា La Liga របស់​អេ​ស្ប៉ា​ញ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤ មាន​ចំនួន ១០,៦២១,០០០​នាក់ លេខ​៥ Serie A របស់​អ៊ីតាលី​ចំនួន ៨,៣៧៧,៨៦០​នាក់ និង Ligue1 របស់​បារាំង​ចំនួន ៧,៩៦៥,៩៤០​នាក់ ។​

League One ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ទី​៣​អង់គ្លេស ឈរ​នៅ​លេខ​រៀង​ទី​៩ ក៏មាន​អ្នកទស្សនា​ច្រើនជាង​លី​ក​កំពូល​ព័រ​ទុយ​ហ្គា​ល់ Primeira Liga ដែរ​។​

​ក្រៅពីនោះ របាយការណ៍​របស់ UEFA ក៏បាន​បង្ហាញ​ដែរ​ថា Premier League និង Championship នៅតែ​បន្ត​ឈរលើ​កំពូល​តារាង​ក្នុងនាម​លី​ក​បាល់ទាត់​ដែលមាន​ម្ចាស់​ក្លិប​មកពី​ក្រៅប្រទេស​ផងដែរ​៕

​ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់​របស់​លី​ក​បាល់ទាត់​ទាំង​១០ ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​នៅ​អឺរ៉ុប​៖





Tag:
 បាល់ទាត់​
  អ្នកទស្សនា​ច្រើន​
  Championship
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com