ជាតិ
វីដេអូ
សុខភាព
ជំងឺ​«​ព្រាយ​ក្រឡាភ្លើង​» អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ និង​ទារក​នៅក្នុង​ផ្ទៃ​
18, Jan 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការទទួល​ទាន​អាហារ​ប្រៃ​ពេក ឬ​អាហារ​មិនមាន​តុល្យភាព អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ប្រឈម​នឹង​ជំងឺ «​ព្រាយ​ក្រឡាភ្លើង​» នៅពេល​សម្រាល ឬ​មុនពេល​សម្រាល​។ នេះ​បើតាម លោកស្រី ទី សុ​វណ្ណា​រដ្ឋ  វេជ្ជបណ្ឌិត​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ដែល​បាន​បន្ត​បញ្ជាក់​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ជំងឺ​នេះ អាច​បណ្ដាល​ឲ្យ​ស្ត្រី​ពិការភ្នែក ឬ​អាច​ប៉ះពាល់​ដល់​ជីវិត ហើយ​ករណី​ខ្លះទៀត អាចធ្វើ​ឲ្យ​ទារក​អាច​បាត់​បង់ជីវិត​នៅក្នុង​ផ្ទៃ​តែម្តង​។



​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ជំងឺ​ព្រាយ​ក្រឡាភ្លើង​នេះ នៅក្នុងពេល​មាន​ផ្ទៃពោះ ស្ត្រី ត្រូវតែ​គ្រប់គ្រង​របប​អាហារ​ប្រចាំថ្ងៃ​ឲ្យ​ត្រឹមត្រូវ  និង​ចៀសវាង​អាហារ​ប្រៃ​ពេក ផ្អែម​ពេក ឬ​ពិសា​អាហារ​ដដែលៗ​ច្រើនពេក​។ ទន្ទឹមនឹងនេះ ត្រូវតែ​ពិនិត្យ និង​តាមដាន​ផ្ទៃពោះ និង​សុខភាព ឲ្យ​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​។
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​កិច្ច​សម្ភាស របស់​កញ្ញា ថា​ន រស្មី អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ទី សុ​វណ្ណា​រដ្ឋ ដូចតទៅ​៖



Tag:
 ស្ត្រី​មាន​ផ្ទៃពោះ​
  ​ព្រាយ​ក្រឡាភ្លើង​
 ​ សម្រាល
 ​ ទារក​
© រក្សាសិទ្ធិដោយ thmeythmey.com