ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Walcott ផ្លាស់ទៅ Everton ក្រោយរួមរស់ជាមួយ Arsenal ១២ឆ្នាំ
18, Jan 2018 ,
11:07 am
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
Theo Walcott បានបញ្ចប់ការផ្ទេររួចរាល់ហើយដើម្បីចាកចេញពី Arsenal ទៅចួលរួមជាមួយ Everton ក្នុងតម្លៃខ្លួន ២០លានផោន ប្រមាណ ២៧លានដុល្លារអាមេរិក ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ Everton។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ២៨ឆ្នាំរូបនេះបានក្លាយជាកីឡាករទី ២ របស់លោក Sam Allardyce សម្រាប់ទីផ្សារដោះដូរកីឡាករលើកទី២ក្នុងខែមករានេះ បន្ទាប់ពីនាំយកខ្សែប្រយុទ្ធ Cenk Tosun ពី Besiktas ក្នុងតម្លៃ ២៧លានផោន ប្រហែល ៣៨លានដុល្លារកាលពីដើមខែ។
Walcott បានចាកចេញពី Southampton ទៅរួមរស់ជាមួយក្រុមកាំភ្លើងធំអស់រយៈពេល ១២រដូវកាលមកហើយ ដោយបង្ហាញខ្លួនបាន ៣៩៧ប្រកួត និងស៊ុតបញ្ចូលទី ១០៨គ្រាប់។
«ខ្ញុំមានអារម្មណ៍ថាវាដល់ពេលហើយសម្រាប់ខ្ញុំដើម្បីផ្លាស់ចេញពី Arsenal»។ Walcott លើកឡើងដូច្នេះ ហើយបន្ថែមទៀតថា៖«វាជាការសោកស្តាយមួយដែរ ប៉ុន្តែវាគួរឲ្យរំភើបដែរនៅពេលនេះ ហើយខ្ញុំចង់បន្តអាជីពរបស់ខ្ញុំ និងជំរុញ Everton ឈ្នះពានរង្វាន់ដូចដែលពួកគេធ្លាប់ធ្វើបានពីមុនមក»។
យ៉ាងណាជុំវិញការចាកចេញនេះ អ្នកចាត់ការ Arsenal លោក Arsene Wenger ក៏មានការសោកស្តាយដែរប៉ុន្តែលោកមិនដឹងត្រូវធ្វើអ្វីបាននោះទេ ខណៈ Walcott ចង់បានកៅអីជាមួយជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំក្រោយ ដោយសម្រេចទៅចូលរួមជាមួយ Everton តែម្តង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
Everton
Theo Walcott
Arsenal
ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម