ជាតិ
លោក ឌី វិជ្ជា ត្រូវបានតែងតាំង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​
18, Jan 2018 , 11:43 am        
រូបភាព
លោក ឌី វិជ្ជា ក្លាយជាអគ្គស្នងការរងនគរបាលជាតិ។ រូបថត ទន់លី សម័យតេជោ
លោក ឌី វិជ្ជា ក្លាយជាអគ្គស្នងការរងនគរបាលជាតិ។ រូបថត ទន់លី សម័យតេជោ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​តែងតាំង​លោក ឌី វិជ្ជា ដែលមាន​តួនាទី​ជា​ប្រធាន​នាយក​កណ្ដាល​សន្តិសុខ ទៅកាន់​តំណែង​អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នេះ​បើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១៦ មករា​។​



​លោក ឌី វិជ្ជា គឺ​កូនប្រុស​របស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​។ លោក​ក៏​ជា​ស្វាមី​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ដែល​ត្រូវជា​កូន​នាយករដ្ឋមន្ត្រី​កម្ពុជា ផងដែរ​៕


Tag:
 ឌី វិជ្ជា​
 ​ នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com